សហព័ន្ធកីឡាបាល់ទាត់ UEFA បានសម្រេចពិន័យខ្សែប្រយុទ្ធ Cristiano Ronaldo ជាប្រាក់២ម៉ឺនអឺរ៉ូ ដែលស្មើនឹងជាង២ម៉ឺនដុល្លារអាមេរិក ចំពោះរឿងគេអបអរថ្ងៃមុន។
Ronaldo បានអបអរក្បាច់អាសអាភាស ក្រោយពីរូបគេរកបាន៣គ្រាប់ម្នាក់ឯង ទម្លាក់ក្រុម Atletico Madrid ចេញពីពានរង្វាន់ UEFA Champions League ។ ការអបអរនេះ គឺរូបគេធ្វើតាមលោក Simeone អ្នកចាត់ការក្រុម AT Madrid ដែលជើងទី១កន្លងទៅក្រុមរបស់លោកយកឈ្នះ Juventus ២-០ ទៅហើយ ប៉ុន្តែបែរជាចាញ់ជើងទី២ ដល់ទៅ ៣-០ វិញ ដោយ៣គ្រាប់នោះធ្វើបានដោយ CR7 ទាំងអស់។
លោក Simeone ក្បាច់អបអរនោះ ត្រូវ UEFA ពិន័យដូចគ្នា ប៉ុន្តែមិនដាក់ពិន័យមិនឱ្យឈរបញ្ជាកូនក្រុមនោះទេ។ ដោយ Ronaldo ក៏ដូច្នេះដែរ គ្រាន់តែពិន័យជាប្រាក់ ប៉ុន្តែមិនពិន័យ មិនឱ្យចូលលេងឡើយក្នុងប្រកួតបន្ទាប់៕