បើកឆាកវគ្គជម្រុះ Euro 2020 ក្នុងពូល C ក្រុមជម្រើសជាតិហូឡង់បានលុតក្រុមបេឡារូសយ៉ាងទក់សាច់នៅលទ្ធផល ៤-០។
បើកឆាកនៅនាទីទី ១ ខ្សែប្រយុទ្ធ Memphis Depay លេងមួយគ្រាប់បើកឆាក មុនពេល Wijnaldum ស៊ុតគ្រាប់ទីពីរនៅនាទី ២១ រហូតផ្អាកលទ្ធផលបិទតង់ទីមួយ។ លុះចូលដល់តង់បន្ទាប់ការវាយសម្រុកនៅតែបន្តកើតមាន រហូតដល់នាទី ៥៥ Depay ដដែលលេងបន្ថែមមួយគ្រាប់ទៀតតាមរយៈបាល់ប៉េណាល់ទី មុនពេល van Dijk បិទគ្រាប់ទី ៤ នៅនាទី ៨៦។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
រំឭកថាក្នុងពូល C គិតត្រឹមប្រកួតដំបូងហូឡង់ឈរចំណាត់ថ្នាក់ទី ១ មាន ៣ ពិន្ទុក្នុងដៃ តាមស្មើដោយក្រុមអៀរឡង់ខាងជើងមាន ៣ ពិន្ទុស្មើ។