ក្លឹប Rela Madrdi ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាផ្តល់ជូន Raphael Varane សម្រាប់ក្លឹប Liverpool ដើម្បីជាផ្នែកមួយលើកិច្ចព្រមព្រៀងនាំចូល Sadio Mane មកទឹកដី Santiago Bernabeu នាទីផ្សារដោះដូរខាងមុខនេះ។
Varane ដែលកំពុងបាត់បង់ឱកាសលេងនៅស្តេចស ក៏រំពឹងនឹងត្រូវដើរចេញពីក្លឹបនាបិទរដូវកាល ២០១៨/១៩ នេះ ដោយកន្លងទៅធ្លាប់ល្ហិចល្ហៀងថា Man Utd ចង់បានដូចគ្នា ប៉ុន្តែតាមសារព័ត៌មាន The Guardian បានឲ្យដឹងថា Madrid អាចនឹងប្រើប្រាស់កីឡាករបារាំងរូបនេះ ជាថ្នូរនាំចូល Sane មកជំនួសវិញ។
បញ្ជាក់ថាក្រោយ Zinedine Zidane ត្រលប់មកដឹកនាំ លោកហាក់ជ្រួលច្របល់ខ្លាំងក្នុងការនាំយកកីឡាករថ្មីមួយរូបមកពង្រឹងនៅតំបន់ប្រយុទ្ធ ដោយក្នុងនោះលោកក៏សម្លឹងឃើញថា Mane អាចនឹងធ្វើបានល្អជាង Eden Hazard ឬ Christian Eriksen ដែលធ្លាប់ជារ៉ាដាកាលពីពេលកន្លងទៅ។
រំឭកថា Varane បានចូលរួមជាមួយ Madrid នៅឆ្នាំ ២០១១ ដោយបង្ហាញខ្លួនច្រើនជាង ២៥០ លើកហើយសម្រាប់ការប្រកួតទាំងក្នុងនិងក្រៅក្របខ័ណ្ឌ។ ប្រភព: AllFootball