​ ជា វេសលី ចូលជម្រើសជាតិ U23 ជំនួស លី វ៉ាហេដ​ ដែលមានបញ្ហារបួស

កីឡាករវ័យក្មេងរបស់ក្លិបបាល់ទាត់បឹងកេត ខ្សែប្រយុទ្ធ ជា វេសលី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ ត្រៀមការប្រកួតពានរង្វាន់ AFC U-23 Championship 2020 វគ្គជម្រុះ ។

ការកោះហៅ កីឡាកររូបនេះ គឺដើម្បីជំនួសខ្សែការពារបឹងកេត ១រូប ដែលមានបញ្ហារបួស គឺកីឡាករ លី វ៉ាហេទ ខណៈដែល វេសលី នឹងចូលរួមជាមួយកីឡាករបឹងកេត០៣រូបទៀត គឺអ្នកចាំទី ហ៊ុល គឹមហ៊ុយ ខ្សែការពារ សេត រ៉ស៊ីប និង ទេស សម្បត្តិ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំតំបន់អាស៊ី។

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ នឹងប្រកួតបើកឆាកទល់ជម្រើសជាតិអូស្រ្តាលី U-23 នៅថ្ងៃទី ២២ ខែ មីនា, កូរ៉េខាងត្បូង U-23 នៅថ្ងៃទី ២៤ និង ឆាយនីសតៃប៉ិ U-23 នៅថ្ងៃទី ២៦ ខែមីនា ៕

  • ​ ជា វេសលី ចូលជម្រើសជាតិ U23 ជំនួស លី វ៉ាហេដ​ ដែលមានបញ្ហារបួស