ហ្វីលីពីន កំពុងរារែកក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៩នេះ ដោយសារតែរដ្ឋាភិបាល ត្រូវការប្រាក់ដើម្បីកសាងតំបន់ Marawi ឡើងវិញ។
គេមិនទាន់ប្រាកដនៅឡើយទេ ថាហ្វីលីពីននឹងបោះបង់ឱកាសនេះ ដោយត្រូវឆ្លងកាត់លោក Duterte សិន ថានឹងមានវិធីណាដើម្បីដោះស្រាយបានឬអត់។ ត្បិតអីហ្វីលីពីន កំពុងដោះស្រាយបញ្ហានៅតំបន់ Marawi ដោយត្រូវការប្រាក់ច្រើនដើម្បីស្ដារតំបន់នេះឡើងវិញ។ ការប្រកាសជាផ្លូវការថាហ្វីលីពីនបោះបង់ ឬបន្ដធ្វើជាម្ចាស់ផ្ទះនឹងដឹងនៅខែមេសាខាងមុខនេះហើយ។
ប្រសិនបើហ្វីលីពីនបោះបង់មែន នោះមានប្រទេស២ដែលអាចនឹងមានឱកាសរៀបចំបាន គឺឥណ្ឌូណេស៊ី និងថៃ។ ឥណ្ឌូណេស៊ី ដែលជាបេក្ខភាពរៀបចំនៅឆ្នាំបន្ទាប់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើជាម្ចាស់ផ្ទះ ស្របពេលខាងភាគីថៃវិញ ក៏អាចនឹងធ្វើបានដូចគ្នា ទោះមានរយៈពេលខ្លីមែន ប៉ុន្តែពួកគេមានគម្រោងថវិកានិងសមត្ថភាពអាចគ្រប់វាបាន៕