ជើងខ្លាំង ចាន់ រតនា ទម្លាយថានឹងបើកឪកាសប្រសិនបើកូនស្រីខ្លួនចង់ចូលប្រឡូកក្នុងវិស័យក្បាច់គុន ហើយខ្លួនពង្រឹងសមត្ថភាពពួកគេឲ្យដល់កម្រិតល្បីល្បាញមួយ។
រតនា បាននិយាយថា៖ «ដោយសារតែកូនៗរបស់ខ្ញុំកើតមកនៅជាមួយក្បាច់គុនរាល់ថ្ងៃ ក្បាច់គុនស្ថិតក្នុងឈាមរបស់ពួកគេទៅហើយ។ ទោះបីពួកគេមិនបានហ្វឹកហាត់ត្រឹមត្រូវក៏ដោយ តែពួកគេមានទេពកោសល្យខាងកីឡានេះ។ ដូច្នេះនៅពេលអនាគត វាងាយស្រួលសម្រាប់ពួកគេក្នុងការជ្រើសយកអាជីពក្នុងកីឡានេះ។ រាល់ថ្ងៃនេះ កូនស្រីច្បងចូលចិត្តហាត់ក្បាច់គុនជាងកូនស្រីពៅ។ Melody ហាត់តែពេលគាត់ចង់ប៉ុណ្ណោះ។ គាត់ចូលចិត្តហាត់និងលេងជាមួយខ្ញុំ តែពេលខ្លះខ្ញុំអស់កម្លាំងពេក មិនអាចហាត់ឬលេងជាមួយគាត់បាន។ តែគាត់មិនដែលនឿយណាយទេ»។
នេះជាការបើកផ្លូវមួយរបស់ជើងខ្លាំងនៅ ONE Championship របស់កម្ពុជាសម្រាប់អនាគតអ្នកស្នងតំណែង។ ក្រៅពីកូនរបស់ខ្លួន រតនា ក៏មានសិស្សជាច្រើនកំពុងហាត់នៅក្លិបសិល្បៈផងដែរ។