Man Utd ​លេង​១​ក្បាច់​ បក​ក្រុម Barca ​វិញ ​ក្រោយ​ពេល​លក់​សំបុត្រ​ថ្លៃ​ពេក​

ក្រុម FC Barcelona ​បាន​ដាក់​លក់​សំបុត្រ​ឱ្យ​ក្រុម​អ្នក​គាំទ្រ Manchester United ​ថ្លៃ​រហូត​ដល់​១០២​ផោន​​ក្នុង​១​សំបុត្រ ដែល​នេះ​ជា​តម្លៃ​ថ្លៃ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​បិសាច​ក្រហម។

កត្តា​លក់​ថ្លៃ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម Man Utd ​វិញ ​ក៏​ដាក់​តម្លៃ​នេះ​ដូច​គ្នា​សម្រាប់​ក្រុម​អ្នក​គាំទ្រ​អ្នក​មាន​បុណ្យ​ដែល​មាន​បំណង​ចង់​ចូល​មើល​ការ​ប្រកួត​នៅ​ទឹក​ដី Old Trafford ។ តម្លៃ​នេះ​ដែរ ​ត្រូវ​បាន​ក្លឹប​បិសាច​ក្រហម​បញ្ជាក់​ថា​នឹង​យក​ប្រាក់​ដែល​លក់​សំបុត្រ​បាន​នេះ ​ទៅ​ជួយ​អ្នក​គាំទ្រ​របស់​ខ្លួន​ទិញ​ចូល​មើល​នៅ​ទឹក​ដី Camp Nou ​វិញ។ ដោយ​នេះ​ជា​វិធី​សាស្ត្រ​មួយ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អាច​ទៅ​មើល​និង​គាំទ្រ​ក្រុម​នៅ​ក្រៅ​ដី​បាន។

រំលឹក​ថា​ការ​ប្រកួត UEFA Champions League ​រវាង​ក្រុម​ទាំង​ពីរ ​ជើង​ទី​១​ធ្វើ​ឡើង​នៅ​ទឹក​ដី Old Trafford ​នៅ​ថ្ងៃ​ទី​១១​ខែ​មេសា ​ហើយ​ជើង​ទី​២​វិញ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧​ខែ​មេសា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT