វៀតណាម កាលពីម្សិលមិញនេះ បានប្រកាសរៀបចំផ្លូវក្នុងទីក្រុង ហាណូយ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតប្រណាំងឡាន Formula One នៅឆ្នាំ២០២០។
នេះជាលើកដំបូងហើយសម្រាប់ប្រទេសវៀតណាមដែលទទួលបានឱកាសរៀបចំការប្រកួតប្រណាំងឡានកម្រិតពិភពលោកនេះ។ ទន្ទឹមគ្នានឹងការធ្វើជាម្ចាស់ផ្ទះ វៀតណាម នឹងរៀបចំផ្លូវប្រជែងជាង៥គីឡូម៉ែត្រ ទៅតាមស្ដង់ដារអន្តរជាតិ នាទីក្រុងហាណូយ ដើម្បីធ្វើជាទីលានប្រកួត។
លោក Todt ដែលជាប្រធាន Formula One បាននិយាយដូច្នេះថា៖ “យើងនឹងផ្ដល់ការប្រកួតទៅវៀតណាមដើម្បីរៀបចំជាលើកដំបូង។ ហាណូយ ជាទីក្រុងដ៏ស្រស់ស្អាត ខ្ញុំនឹងរង់ចាំមើលការប្រកួតដ៏អស្ចារ្យនេះនៅឆ្នាំក្រោយ”៕ប្រភព៖ Dailymail