Giroud ​ចង់​ចេញ​ពី Chelsea ​ដើម្បី​រក​ក្លឹប​ដែល​ខ្លួន​អាច​លេង​បាន​ជាប់​លាប់

Olivier Giroud ​ចង់​ចាកចេញ​ពី​ក្រុម​តោ​ខៀវ Chelsea ​នៅ​ចប់​រដូវកាល​នេះ ​ដើម្បី​ស្វែង​រក​ក្លឹប​នៅ​ប្រទេស​បារាំង​ដែល​ធានា​ឱ្យ​បាន​ការ​ចូល​លេង​ជា​ទៀងទាត់។

ខ្សែ​ប្រយុទ្ធ​បារាំង​ខាង​លើ​មិន​មាន​ឱកាស​ច្រើន​ឡើយ​ក្នុង​ការ​លេង​នៅ​លីគ​កំពូល​អង់គ្លេស  ប៉ុន្តែ​រូបគេ​បែរ​ជា​មាន​ឱកាស​លេង​នៅ​ពាន Europa League ​ទៅ​វិញ​ឱ្យ​ក្រុម Chelsea ​។ ការ​លេង​បាន​តិច​ប្រកួត​នេះ​ដែរ ​ធ្វើ​ឱ្យ​សាមី​ខ្លួន​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ហើយ​ក៏​ចង់​ចាកចេញ​ពី​អង់គ្លេស ​ដើម្បី​ទៅ​ក្លឹប​ណា​ដែល​ធានា​បាន​ការ​ចូល​លេង​ជាប់​លាប់​ដែរ។

កីឡាករ​វ័យ​៣២​ឆ្នាំ​បាន​និយាយ​ដូច្នេះ​ថា​៖ “ពិត​ណាស់ ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​ការ​ប្រកួត​ប្រជែង​សោះ​តាំង​ពី​ខែ​មករា​មក។ ខ្ញុំ​ដឹង ​ថា​ខ្ញុំ​មាន​ឱកាស​លេង​តែ​ពាន​រង្វាន់ Europa League ​ប៉ុណ្ណោះ កន្លែង​ដែល​ខ្ញុំ​នឹង​ផ្ដល់​គ្រប់​យ៉ាង​ដល់​ក្រុម​ទាំង​មូល។ អនាគត​ខ្ញុំ​នឹង​ដឹង​នៅ​រដូវ​ក្ដៅ​ខាង​មុខ ​ហើយ​វា​អាច​នឹង​ជា​ប្រទេស​បារាំង ​ដែល​ជា​កន្លែង​បញ្ចប់​អាជីព​បាល់ទាត់​របស់​ខ្ញុំ”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT