ត្បិតកំពុងរីករាយនៅក្លឹបបិសាចក្រហម Manchester United ប៉ុន្តែតារាឆ្នើម Paul Pogba នៅតែសម្លឹងឃើញថា Real Madrid ជាក្លឹបតែមួយគត់ក្នុងក្តីស្រមៃរបស់មនុស្សរាល់គ្នា។ សម្តីដ៏ចាក់ដោតនេះត្រូវបាន Pogba ប្រាប់អ្នកសារព័ត៌មានអំឡុងការបំពេញភារកិច្ចជួយក្រុមជម្រើសជាតិបារាំងកាលពីថ្ងៃពុធ។
កីឡាករវ័យ ២៦ ឆ្នាំបាននិយាយថា៖ “ដូចដែលខ្ញុំធ្លាប់បាននិយាយហើយ គឺ Real Madrid ជាក្តីស្រមៃសម្រាប់អ្នករាល់គ្នា ដោយនេះជាក្លឹបដ៏ធំបំផុតមួយក្នុងលោក ខណៈ Zidane ក៏ជាអ្នកចាត់ការមួយរូបក្នុងក្តីស្រមៃរបស់អ្នកចូលចិត្តកីឡាបាល់ទាត់ដូចគ្នា”។
រូបគេបន្តទៀតថា៖ “តែឥឡូវនេះ ខ្ញុំកំពុងលេងនៅ Manchchester ដោយយើងមិនដឹងពីអនាគតទៅថ្ងៃមុខបែបណាទេ តែសព្វថ្ងៃខ្ញុំរីករាយនឹងនៅទីនេះ”។ រំឭកថាក្រុមមាន់គកបារាំងនឹងត្រូវតតាំងក្រុមម៉ុលដូវ៉ាក្នុងពូល H នាថ្ងៃសុក្រនេះសម្រាប់វគ្គជម្រុះ Euro 2020។
ប្រភព: BeSoccer