ក្លឹប Real Madrid ត្រូវចំណាយ ៣០៧លានផោន ទើបអាចទិញយកកីឡាករ Neymar ពីក្លឹប PSG បាននៅរដូវក្ដៅខាងមុខនេះ។
ប្រភពពីបារាំងមកបានបញ្ជាក់ថា ប្រសិនបើ Real Madrid នៅតែចង់បាន Neymar ទៀត នោះពួកគេត្រូវចំណាយយ៉ាងតិច៣០៧លានផោនឯណោះ ទើបអាចទិញផ្ដាច់តម្លៃកុងត្រារបស់កីឡាកររូបនេះនៅ PSG បាន។ តម្លៃនេះ គឺទិញផ្ដាច់កុងត្រាត្រឹមរដូវក្ដៅនេះតែម្ដង យ៉ាងណាមិញប្រសិនបើ Real Madrid ចង់បានកីឡាករប្រេស៊ីល ឱ្យថោកជាងនេះបន្តិចនោះ ត្រូវរង់ចាំឱ្យដល់រដូវកាលបន្ទាប់ទៀត ដើម្បីឱ្យរយៈពេលនៃកុងត្រារបស់ Neymar នៅ PSG សល់តិចសិន។
កីឡាករវ័យ២៦ឆ្នាំខាងលើនេះ ត្រូវបាន PSG ទិញពី Barcelona ក្នុងតម្លៃខ្លួន២២២លានអឺរ៉ូ មានកុងត្រារហូតដល់ឆ្នាំ២០២២។ យ៉ាងណាមិញ រដូវកាលដំបូងរបស់ខ្លួន រូបគេបង្ហាញខ្លួនបានត្រឹម២០ប្រកួតប៉ុណ្ណោះ ប៉ុន្តែរកបានដល់១៩គ្រាប់ ហើយក៏របួសតាំងពីខែកុម្ភៈមករហូត ដល់ចប់រដូវកាល។ ត្បិតតែយ៉ាងនេះក្ដី រូបគេក៏បានជាប់ឈ្មោះជាកីឡាករល្អជាងគេនៅលីគបារាំងនារដូវកាលមុននេះផងដែរ៕ប្រភព៖ THESUN