Vinicius៖ “Barcelona ហ៊ាន​ឲ្យ​ខ្ញុំ​ថ្លៃ​ជាង តែ​ខ្ញុំ​សម្រេចចិត្ត​ជ្រើស​យក Real Madrid”

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Vinicius Junior បាន​កកាយ​នឹក​ដល់​រឿង​ចាស់​អំឡុង​ការ​សម្រេច​ចិត្ត​មក​លេង​នៅ​ក្លឹប Real Madrid ដំបូង ថា​គ្រា​នោះ​ក៏​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​យក្ស​ Barcelona ដូច​គ្នា ប៉ុន្តែ​ខ្លួន​បដិសេធ។

កីឡាករ​វ័យ ១៨ ឆ្នាំ​បាន​ផ្លាស់​ចេញ​ពី​ក្លឹប​ចាស់ Falamengo មក​លេង​ឲ្យ Real Madrid ជា​ផ្លូវការ​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៨។ រួប​គេ​បាន​ប្រាប់ Cadena SER ដូច្នោះ​ថា៖ “ឪពុក​របស់​ខ្ញុំ​និង​ខ្ញុំ​បាន​ទៅ​ដល់​ក្លឹប​ទាំង​ពីរ​នោះ​ផ្ទាល់ ហើយ​ចូលចិត្ត​ខ្លាំង​មែន​ទែន ខណៈ​ដែល Barcelona ចង់​ផ្តល់​ប្រាក់​ឲ្យ​ខ្ញុំ​ច្រើន​ជាង ប៉ុន្តែ​ខ្ញុំ​ចង់​បាន​គម្រោងការ​ល្អ​នៅ​ក្លឹប Real Madrid និង Marcelo ក៏​ដូច​ជា Casemiro ជា​អ្នក​ជួយ​ជំរុញ​បន្ថែម”។

ជុំវិញ​បញ្ហា​របួស​ក​ជើង​និង​ការ​ណែនាំ​ពី​គ្រូ​ថ្មី Zinedine Zidane កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ក៏​លាន់​មាត់​សរសើរ​ថា​ការ​និយាយ​ណែនាំ​រវាង Zidane និង Solari គឺ​ខុស​គ្នា​ឆ្ងាយ ​ព្រោះ​អ្នកចាត់ការ​សញ្ជាតិ​បារាំង​ធ្លាប់​បាន​ឈ្នះ​គ្រប់យ៉ាង ហើយ​ក៏​ប្រាប់​ឲ្យ​រូប​គេ​ត្រជាក់​ចិត្ត​ដើម្បី​ត្រលប់​មក​រក​ភាព​រឹងមាំ​វិញ។ ប្រភព: BeSoccer

  • Vinicius៖ “Barcelona ហ៊ាន​ឲ្យ​ខ្ញុំ​ថ្លៃ​ជាង តែ​ខ្ញុំ​សម្រេចចិត្ត​ជ្រើស​យក Real Madrid”