អ្នកគាំទ្របិសាចក្រហមម្នាក់ បានរើសកាកស្ករកៅស៊ូរបស់ Sir Alex ដែលទំពារួចបោះចោលក្នុងប្រកួតចុងក្រោយរបស់លោក ទៅលក់នៅលើ Online បានតម្លៃដល់ទៅជាង៥០ម៉ឺនដុល្លារឯណោះ។រដូវកាលចុងក្រោយរបស់លោក Sir Alex គឺដឹកនាំក្រុម Man Utd លើកពាន Premier League ហើយប្រកួតចុងក្រោយនោះគឺស្មើក្រុម West Brom ក្នុងលទ្ធផល ៥-៥ ។ ក្នុងការប្រកួតនោះដែរ អ្នកគាំទ្របានរើសកាកស្ករកៅស៊ូដែលលោក Sir Alex ទំពាហើយបោះចោលនោះទុក។ ជាលទ្ធផលនៅពេលនេះ កាកស្ករកៅស៊ូនោះ ត្រូវបានគេដាក់លក់នៅលើ Online ហើយ។ វាមានតម្លៃដល់ទៅ ជាង៥០ម៉ឺនដុល្លារឯណោះ។
Sir Alex ជាបុរសម្នាក់ដឹកនាំក្រុម Man Utd ជិត៣០ឆ្នាំ និងលើកពានជាច្រើនរាប់មិនអស់។ លោកត្រូវបានគេចាត់ទុកថាជាអ្នកចាត់ការជោគជ័យជាងគេ ត្បិតអីកសាងបិសាចក្រហមតាំងពីបាតដៃទទេ រហូតក្លាយជាក្រុមល្បីឈ្មោះបំផុតមួយនៅលើលោកនេះ៕
ប្រភព៖ Foxsportsasia