លោក Joachim Low គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ បានកោះហៅកីឡាករក្មេងៗជាច្រើន មករួមក្រុម ក្នុងន័យអភិវឌ្ឍក្រុមជម្រើសជាតិវ័យក្មេងដ៏ខ្លាំងក្លាមួយ។លោក Low បានទម្លាក់កីឡាករចាស់ៗក្នុងជម្រើសជាតិអាល្លឺម៉ង់ជាច្រើន ហើយកោះហៅកីឡាករក្មេងៗមករួមក្រុមវិញ។ កីឡាករដែលទម្លាក់ចេញនោះរួមមាន Mats Hummels, Jerome Boateng និង Thomas Muller ជាដើម សុទ្ធតែមិនជាប់ជម្រើសជាតិទេ។ ការនាំយកក្មេងមករួមក្រុមច្រើននេះដែរ លោក Low បានបញ្ជាក់ថានេះជាការអភិវឌ្ឍមួយឆ្ពោះទៅអនាគត។ ក្រុមអាល្លឺម៉ង់នឹងមានជម្រើសជាតិក៏ខ្លាំងក្លាមួយ ជាមួយថ្នាលយុវជនយ៉ាងល្អរបស់ខ្លួននេះ។
អាល្លឺម៉ង់ នឹងប្រកួតមិត្តភាពជាមួយស៊េបី នៅថ្ងៃពុធនេះ មុនពេលពួកគេធ្វើដំណើរទៅហុល្លង់ដើម្បីប្រកួតវគ្គជម្រុះពានរង្វាន់ Euro 2020៕
ប្រភព៖ DailyMail