Harry Kane ប្រធានក្រុមជម្រើសជាតិអង់គ្លេស ចង់បានពានរង្វាន់ UEFA Nation League ដើម្បីបំបាត់ភាពសោកស្ដាយកាលនៅ World Cup 2018 នាប្រទេសរុស្ស៊ី។អង់គ្លេសឡើងបានត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ុណ្ណោះកាល World Cup ឆ្នាំមុននេះ។ លទ្ធផលនោះដែរ បានធ្វើឱ្យអ្នកគាំទ្រនិងកីឡាករទាំងអស់ហាក់មិនសូវជាពេញចិត្តឡើយ ត្បិតអីក្រុមទាំងមូលលេងបានយ៉ាងល្អ។ តួយ៉ាងនៅពាន UEFA Nation League ទៀតសោត ពួកគេបានឡើងដល់វគ្គ៤ក្រុមចុងក្រោយហើយ ដែលនឹងត្រូវលេងដណ្ដើមយកពានរង្វាន់នេះនៅខែមិថុនាឆ្នាំ២០១៩ខាងមុខ។
ទន្ទឹមនឹងការលេងដណ្ដើមពាននៅប៉ុន្មានខែខាងមុខនេះដែរ Kane បាននិយាយថាក្រុមអង់គ្លេសទាំងមូល ចង់បានពានរង្វាន់នេះណាស់។ ត្បិតតែមិនធំដូច World Cup ប៉ុន្តែវាក៏បានបង្ហាញថាអង់គ្លេសអាចលើកពានរង្វាន់មួយបានដែរ។ ក្រុមអង់គ្លេសនៅវគ្គ៤ក្រុមចុងក្រោយ នឹងត្រូវលេងទល់ក្រុមហុងល្លង់ ហើយ១គូទៀត គឺព័រទុយហ្គាល់ដែលជាម្ចាស់ផ្ទះ ប៉ះជាមួយក្រុមស្វីស៕
ប្រភព៖ BBC