គ្រប់​យ៉ាង​ថា​មិន​ត្រូវ Courtois អាច​ដើរ​ចូល PSG ហើយ Real យក​អ្នក​ថ្មី​នៅ PL ម្នាក់​មក​ជំនួស

យោង​តាម​សារព័ត៌មាន TheSun បាន​ចុះ​ផ្សាយ​ថា​ក្លឹប Real Madrid មាន​បំណង​ចង់​វ៉ៃ​ចេញ​អ្នកចាំទី Thibaut Courtois ហើយ​ជំនួស​ប្តូរ​ចូល David de Gea របស់ Manchester United ដែល​ធ្លាប់​ល្ហិចល្ហៀង​ត្រៀម​ផ្លាស់​មក Bernabeu អស់​រយៈ​ពេល​ជា​យូរ​ណាស់​មក​ហើយ។

អ្នកចាំទី​សញ្ជាតិ​បែលហ្សិក​ពុំ​បាន​បំពេញ​កាតព្វកិច្ច​ល្អ​ក្នុង​នាម​ដៃ​ទី​មួយ​ឲ្យ​ស្តេច​ស​ឡើយ​សម្រាប់​រដូវ​កាល​ដំបូង ដោយ​ជា​ញឹកញយ​បង្កើត​កំហុស​លើ​ទីលាន​ធ្វើ​ឲ្យ​ក្រុម​ត្រូវ​រង​បរាជ័យ។ ប្រភព​ដដែល​បន្ត​ថា Courtois ក៏​អាច​នឹង​មាន​ភាគរយ​ផ្លាស់​ទៅ Paris Saint-Germain នា​បិទ​រដូវ​កាល ២០១៨/១៩ នេះ។

យ៉ាងណាមិញ​ក្រោយ​ការ​វិល​ត្រលប់​មក​វិញ​របស់ Zinedine Zidane តំណែង​របស់ Courtois ក៏​ត្រូវ​បាត់បង់​ដោយ​ប្រយោល ថ្វី​បើ​អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូប​នេះ​មិន​និយាយ​ចំៗ ប៉ុន្តែ​មើល​តាម​ស្ថានភាព​បច្ចុប្បន្ន​ដែល​លោក​កំពុង​ផ្តល់​ឱកាស​ឲ្យ Keylor Navas ក៏​ស​បង្ហាញ​យ៉ាង​ពិត​ប្រាកដ​ថា​ផ្លូវ​ចាកចេញ​របស់​កីឡាករ​បែលហ្សិក​ប្រាកដ​ជា​នឹង​អាច​កើត​ឡើង​ទៅ​ថ្ងៃ​ខាង​មុខ។ ឆ្លៀត​ក្នុង​ការ​កេង​ប្រយោជន៍​ស្រប​ពេល De Gea មិន​ទាន់​បន្ត​កុងត្រា​ថ្មី​នៅ United ទៀត​នោះ ក៏​ជា​ឱកាស​ល្អ​មួយ​សម្រាប់​ស្តេច​ស​ក្នុង​ការ​ទាញ​កីឡាករ​អេស្ប៉ាញ​វិល​មក​លេង​នៅ​ស្រុក​កំណើត​របស់​ខ្លួន​ផ្ទាល់​តែ​ម្តង។ ប្រភព: ​TheSun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT