ក្រោយពីបរាជ័យទល់នឹងក្រុមជម្រើសជាតិចិន ២-០ កាលពិដើមខែមិថុនាកន្លងទៅនេះ គ្រូបង្វឹកក្រុមជម្រើសជាតិថៃ លោក Milovan Rajevac បានដាក់សំណើរទៅក្រុមបាល់ទាត់ហុងកុង ប្រកួតមិត្តភាពជាបន្តទៀត នៅខែតុលាខាងមុខ ពោលគឺថ្ងៃទី ១១ ដែលការប្រកួតនេះគឺរាប់បញ្ចូលជាប្រកួតរបស់ FIFA ( A ) ។
តាមការបញ្ជាក់របស់មន្រ្តីនាំពាក្យរបស់សហព័ន្ធកីឡាបាល់ទាត់ថៃ បានលើកឡើងថា « លោក Rajevac បានស្នើរឲ្យមានការប្រកួតក្រៅទឹកដីម្តង ដើម្បីផ្លាស់ប្តូរបរិយាកាស ក្នុងនាមជាក្រុមភ្ញៀវ ហើយមិនឆ្ងាយពីប្រទេសថៃពេកនោះទេ ព្រោះក្រុមត្រូវប្រញ៉ាប់មកវិញ ដោយមានប្រកួតសំខាន់រង់ចាំ » ។
មន្រ្តីសហព័ន្ធដដែលរូបនេះបន្តថា សហព័ន្ធបានដាក់សំណើរប្រកួតជាមួយក្រុមដែលមានកម្រិតមិនខ្ពស់ពេកនោះទេ តែសម្រាប់ការប្រកួតក្នុងទឹកដី សហព័ន្ធនឹងអញ្ជើញក្រុមខ្លាំងមកប្រកួត ដោយនឹងជូនដំណឹងនៅពេលឆាប់ៗខាងមុខនេះ ។
សូមជម្រាបជូនថា ហុងកុង ស្ថិតនៅលេខរៀងទី ១៤២ នៃចំណាត់ថ្នាក់ពិភពលោក (FIFA World Ranking) គ្រាដែល ថៃ ស្ថិតនៅលេខរៀងទី ១២២ ។
ដូចនេះ ក្រុមជម្រើសជាតិថៃ នឹងត្រូវប្រកួតទល់នឹងក្រុមបាល់ទាត់ហុងកុង នៅថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៨ នៅកីឡដ្ឋាន Mong Kok ។