ការពារជាតិ ប្រកាសជ្រើសរើសយុវជនថ្នាល២កម្រិត ធ្វើតេស្តិ៍ចុងសប្តាហ៍នេះ

ក្លិបបាល់ទាត់ក្រសួងការពារជាតិ បានប្រកាសជ្រើសរើសយុវជនថ្នាលជា២កម្រិតគឺ U15, U18 ដោយបើកការធ្វើតេស្តិ៍នាចុងសប្តាហ៍នេះ។សម្រាប់យុវជន U15 នឹងធ្វើតេស្តិ៍នៅថ្ងៃទី២៣ ខែមីនា វេលាម៉ោង៧:០០នាទីព្រឹក នៅកីឡដ្ឋានស្តាតចាស់ ខណៈក្រុម U18 នឹងចម្រាញ់សមត្ថភាពពេលដដែល នាថ្ងៃបន្ទាប់។

ការធ្វើតេស្តិ៍នេះ យុវជនទាំងអស់តម្រូវឲ្យមានខោអាវ និងស្បែកជើងកីឡាផ្ទាល់ខ្លួន។ បន្ថែមលើនេះ ពួកគេត្រូវមានទីកន្លែងស្នាក់នៅនៅរាជធានីភ្នំពេញ និងអាយុតាមការកំណត់កម្រិតខាងលើ។គួរបញ្ជាក់ថា ក្រសួងការពារជាតិ ជាក្លិបជោគជ័យមួយលើការបណ្តោះយុវជនថ្នាល ដោយក្រុម U19 របស់ពួកគេ ប្រជែងបានកៅអីពីលីគទី២ឡើងមកលីគកំពូលជានិច្ច។

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT