ក្រុម FC Barcelona បានដាក់តម្លៃលក់ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ១០០លានអឺរ៉ូ ប្រសិនណាបើក្រុម Manchester United ចង់បានរូបគេទៅរួមក្រុម។
Coutinho លេងមិនល្អតាមការគ្រោងទុករបស់ក្រុម FC Barcelona ឡើយ បើទោះជារូបគេបានលេងញឹកញាប់ ប៉ុន្តែនៅតែទទួលរងការរិះគន់ដដែល។ ទើបតែទៅលេងនៅអេស្ប៉ាញបាន១រដូវកាលប៉ុណ្ណោះ ពេលនេះស្រាប់តែមានដំណឹងថាក្រុម Man Utd កំពុងទាក់ទងទិញរូបគេត្រលប់ទៅអង់គ្លេសវិញហើយ ក្រោយពីក្រុមអ្នកមានបុណ្យក៏មានបំណងចង់លក់ចេញដែរនោះ។
ប្រភពនៅអេស្ប៉ាញបញ្ជាក់ថាតម្លៃលក់ចេញដែលក្រុម Barca នឹងយល់ព្រមនោះ គឺ១០០លានអឺរ៉ូ។ ដូច្នេះហើយបើសិនជាក្រុមបិសាចក្រហមហានឱ្យដល់ថ្លៃនេះមែន នោះពួកគេនឹងបានកីឡាករប្រេស៊ីលរូបនេះទៅរួមក្រុមមិនខាន នារដូវកាលក្រោយ៕