Lukaku ​របួស ​ពេល​ហ្វឹកហាត់​ជាមួយ​ជម្រើស​ជាតិ​បែលហ្សិក

ខ្សែ​ប្រយុទ្ធ Lukaku ​បាន​រង​របួស​ជើង អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក ​ហើយ​គេ​មិន​ទាន់​ដឹង​ថា​កីឡាករ​រូប​នេះ​នឹង​អវត្តមាន​ប៉ុន្មាន​ប្រកួត​នោះ​ទេ។

ការ​រង​របួស​របស់​ខ្សែ​ប្រយុទ្ធ​ខាង​លើ ​នឹង​ធ្វើ​ឱ្យ​ក្រុម Manchester United ​ពិបាក​ចិត្ត​ ​ព្រោះ​ថា​ពួកគេ​មាន​ការងារ​ធ្ងន់​ច្រើន​ត្រូវ​ធ្វើ ​ពេល​ត្រលប់​ពី​ការ​សម្រាក​ជម្រើស​ជាតិ​វិញ។ ជាក់​ស្ដែង ​ក្រុម​របស់​លោក Solskajer ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ខ្លាំង FC Barcelona ​ជា​ដើម ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។

Lukaku ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ​ធ្វើ​បាន​ល្អ​មែនទែន ​ជួយ​ក្រុម​បិសាច​ក្រហម​បាន​ច្រើន​នៅ​​តំបន់​ប្រយុទ្ធ។ ​នៅ​អំឡុង​ពេល​សម្រាក​លេង​ឱ្យ​ជម្រើស​ជាតិ​នេះ ​លោក Solskajer ​អ្នក​ចាត់ការ​បណ្ដោះអាសន្ន​របស់ Man Utd ​រំពឹង​ថា​កូន​ក្រុម​នឹង​ត្រលប់​មក​រួម​ក្រុម​វិញ​ដោយ​ស្នាម​ញញឹម ​ហើយ​មិន​មាន​អ្វី​នោះ​ទេ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT