Ronaldo ​អាច​ជាប់​ពិន័យ​មិន​បាន​លេង ចំពោះ​ក្បាច់​អបអរ​របស់​ខ្លួន​

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ​អាច​នឹង​ជាប់​ពិន័យ​មិន​បាន​ចូល​លេង​ទល់​ក្រុម Ajax ​ឡើយ ​ក្រោយ​ពី​ UEFA ​គម្រោង​ដាក់​ពិន័យ​រូបគេ​ចំពោះ​ក្បាច់​អបអរ​គ្រាប់​បាល់​របស់​ខ្លួន។

Ronaldo ​បាន​អបអរ​ក្បាច់​ពិសេស ​តាម​អ្នក​ចាត់ការ Simeone ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Atletico Madrid ​កន្លង​ទៅ ​គ្រា​ដែល​រូបគេ​ស៊ុត​បាន​៣​គ្រាប់​ម្នាក់​ឯង។ ​ចំពោះ​រឿង​ក្បាច់​អបអរ​ឌឺដង​នេះ ត្រូវ​បាន UEFA ​កំពុង​ពិនិត្យ​ហើយ ប្រសិន​បើ​រក​ឃើញ​ថា​ពិត​ជា​មាន​ចេតនា​មែន ​នោះ​នឹង​ត្រូវ​ពិន័យ​មិន​បាន​លេង​ទល់​ក្រុម Ajax ​ឡើយ ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ។

និយាយ​ពី​រឿង​អបអរ​នេះ ​កាល​លោក Simeone ​ធ្វើ​នោះ ​ត្រូវ​បាន UEFA ​ពិន័យ​ត្រឹម​ជា​ប្រាក់​ប៉ុណ្ណោះ ចំនួន​១៧ ០០០​ផោន ​ប៉ុន្តែ​មិន​បាន​ជាប់​ពិន័យ​មិន​អាច​បញ្ជា​កូន​ក្រុម​បាន​ឡើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT