ការស៊ុតបាល់ Free-Kick ចាំបាច់ត្រូវទាមទារបច្ចេកទេសនិងជំនាញដ៏ល្អមួយ ដើម្បីសម្រេចគ្រាប់បាល់រំលងដៃរបស់អ្នកចាំទី។ ក្នុងនោះឃើញថា Lionel Messi បំបែកបានគ្រាប់បាល់ទី ៥ ហើយសម្រាប់រដូវកាលនេះ និងជាគ្រាប់ Free-Kick ទី ៤៥ នៃអាជីពរបស់លោកផ្ទាល់។ ចំនួនគ្រាប់បាល់នេះគឺធ្វើបានច្រើនដាច់គេធៀបនឹងកីឡាករឯទៀត រាប់ចាប់ពីរដូវកាល ២០១១/១២។
យ៉ាងណាមិញបើធៀបនឹងកីឡាករកំពូលឯទៀតបុរសវ័យ ៣១ ឆ្នាំលើកបាល់ Free-Kick បាន ៣៣០ លើក បញ្ចូលទី ២៨ ដង (រាប់តែការប្រកួតក្នុងលីគ) មានអត្រាជោគជ័យ ៨,៥ ភាគរយ ស្របពេល Ronaldo មានឱកាស ៣១០ លើក ស៊ុតបញ្ចូលទីបានត្រឹម ១៩ ដង មានអត្រាជោគជ័យ ៦,១ ភាគរយ។
ជាងនេះទៅទៀតបើយើងធៀបនឹងអតីតជើងចាស់ Roberto Carlos និង Ronaldinho គឺឈរបានត្រឹម ៤,២ និង ៧,៣ ភាគរយតែប៉ុណ្ណោះ អំឡុងអ្នកទាំងពីរលេងនៅក្លឹប Real Madrid និង Barcelona។ ប្រភព: 9SportPro