Zidane ដៅ​រ៉ាដា​ថ្មី សម្លឹង​ឃើញ​ខ្សែ​ប្រយុទ្ធ ១០០ លាន​ផោន​មួយ​រូប​នៅ Premier League

យោង​តាម​សារព័ត៌មាន Mirror របស់​អង់គ្លេស​បាន​ចុះ​ផ្សាយ​ថា​លោក Zinedine Zidane ដែល​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្លឹប Real Madrid កំពុង​សម្លឹង​ឃើញ​ខ្សែ​ប្រយុទ្ធ​ស្លាប Raheem Sterling ជា​ផ្នែក​មួយ​ក្នុង​ការ​យក​មក​កសាង​ប្រព័ន្ធ​លេង​សារ​ជា​ថ្មី នៃ​កញ្ចប់​ថវិកា ៣០០ លាន​អឺរ៉ូ។

Sterling ជើង​ល្បឿន​ដែល​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​មិន​ចាញ់​តារា​ឆ្នើម​កំពូល​ឯ​ទៀត​នោះ ត្រូវ​បាន​កំណត់​តម្លៃ​ប្រមាណ​ ១០០ លាន​ផោន ដោយ​វា​ពុំ​មែន​ជា​បញ្ហា​រាំងស្ទះ​សម្រាប់​ការ​ចង់​បាន​របស់ Zidane ឡើយ។

ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ចំពោះ​មុខ​គឺ​បុរស​វ័យ ២៤ ឆ្នាំ​កន្លង​ទៅ​ក៏​ទើប​តែ​បន្ថែម​កុងត្រា​ថ្មី​ជាមួយ Man City កាល​ពី​ខែ​វិច្ឆិកា ដល់​ឆ្នាំ ២០២៣ ជាមួយ​តម្លៃ​ពលកម្ម​ប្រមាណ ៣០០ ០០០ ផោន​ក្នុង​មួយ​សប្តាហ៍។ បែប​នេះ​ការ​ចរចា​អាច​នឹង​ពិបាក​ធ្វើ​ទៅ​បាន​បន្តិច តែ​ប្រសិន​ណា Madrid ដាក់​ចិត្ត​ចង់​បាន​ហើយ​នោះ អភូតហេតុ​ខ្លះ​វា​អាច​នឹង​កើត​ឡើង​ក៏​ថា​បាន។​ ប្រភព: Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT