ក្រុម​អេស្ប៉ាញ ​នឹង​បាន Bonus ​ម្នាក់​ជិត​១លាន​ដុល្លារ បើ​ឈ្នះ World Cup

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ម្នាក់ ៨២៥ ០០០​អឺរ៉ូ (ជិត​១​លាន​ដុល្លារ) ​ប្រសិន​បើ​ពួកគេ​អាច​ឈ្នះ​ពាន​រង្វាន់ FIFA World Cup 2018 ​បាន។

 

អេស្ប៉ាញ​ជា​ក្រុម​មួយ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាគរយ​ខ្ពស់​ដែរ ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ FIFA World Cup 2018 ​នៅ​ប្រទេស​រុស្ស៊ី​នេះ។ ​ដោយ​ឡែក​សម្រាប់​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡាករ ​សហព័ន្ធ​កីឡា​បាល់ទាត់​អេស្ប៉ាញ​បាន​ប្រកាស​ថា ប្រសិន​ក្រុម​អាច​យក​ពាន​រង្វាន់ World Cup ​មក​ប្រទេស​វិញ​បាន ​នោះ​ពួកគេ​ម្នាក់​ៗ​នឹង​ទទួល​បាន​ ៨២៥ ០០០​អឺរ៉ូ។ លើស​ពី​នេះ​ទៅ​ទៀត ​ក៏​មាន​រង្វាន់​លើក​ទឹក​ចិត្ត​ជា​ច្រើន​ទៀត​ពី​ខាង​ដៃ​គូ​សហការ​ផង​​ដែរ។

សូម​បញ្ជាក់​ថា​កាល World Cup 2010 ​ដែល​អេស្ប៉ាញ​គ្រង​តំណែង​ជើង​ឯក​នោះ ​ពួកគេ​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន ៦០០ ០០០​អឺរ៉ូ​ក្នុង​ម្នាក់​ៗ។ World Cup 2014 ​នៅ​ប្រទេស​ប្រេស៊ីល ​ពួកគេ​ទទួល​បាន​៧២០ ០០០ អឺរ៉ូ ​ត្បិត​អី​ធ្លាក់ ​មិន​បាន​គ្រប់​តំណែង​ជើង​ឯក​ក៏​ដោយ។ ដូច្នេះ​សម្រាប់​ឆ្នាំ​២០១៨​នេះ​វិញ ​ប្រាក់​រង្វាន់​សម្រាប់​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​កើន​ឡើង​ទៀត​ហើយ៕ប្រភព៖ MARCA

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT