ខ្សែប្រយុទ្ធ Mario Balotelli ត្រៀម Troll ក្រុម PSG ប្រសិនណាបើរូបគេរកគ្រាប់បាល់បាននិងឈ្នះក្រុមអ្នកមានបារាំងមួយនេះនៅយប់មិញ។ប៉ុន្តែគួរឱ្យសោកស្ដាយ លទ្ធផលផ្លូវការនៃការប្រកួតនោះ គឺក្រុម PSG ឯណោះទេ ដែលទទួលបានជ័យជម្នះលើក្រុម Marseille ដល់ទៅ ៣-១ ឯណោះ។ រឿង Balotelli ត្រៀមខ្លួនជាស្រេចសម្រាប់ Troll នេះ ត្រូវបានបែកធ្លាយដោយអ្នកកាសែតម្នាក់ ដែលត្រៀមរួចជាស្រេចសម្រាប់ថតសកម្មភាពរបស់កីឡាករអ៊ីតាលីខាងលើ។ លោក Olivier Tallaron ដែលជាអ្នករាយការណ៍រឿងខាងលើ បានបញ្ជាក់ថាអតីតកីឡាករ Nice រូបនេះ បានពាក់អាវយឺតមានអក្សរ Rashford រួចជាស្រេចហើយ ប្រសិនបើប្រកួតនោះរូបគេរកគ្រាប់បាល់បាន នោះនឹងដោះអាវឱ្យឃើញអាវយឺតនោះភ្លាម។
យ៉ាងណាមិញ លទ្ធផលគឺកីឡាករពូកែឌឺមួយនេះ បានត្រឹមខកចិត្តប៉ុណ្ណោះ។ គេនៅចាំថាប្រកួតកន្លងទៅ Balotelli នេះឯង ក៏បានយកទូរសព្ទរបស់ខ្លួនថតវីដេអូហើយបង្ហោះនៅលើបណ្ដាញសង្គមផងដែរ ក្រោយពីរូបគេរកគ្រាប់បានពេលប្រកួត។ ហើយរឿងដោះអាវខាងលើ ក៏រូបគេធ្លាប់ធ្វើម្ដងមកហើយកាលលេងនៅ Man City ដោយគ្រានោះមានអក្សរថា៖ Why Always Me ៕
ប្រភព៖ DailyMail