UEFA ​នឹង​ជួប​ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប ​ដើម្បី​និយាយ​ពី​ការ​ប្រកួត​នៅ​ចុង​សប្ដាហ៍​

សហព័ន្ធ​កីឡា​បាល់ទាត់ UEFA ​នឹង​ជួប​ប្រជុំ​តំណាង​ក្លឹប​និង​ថ្នាក់​ដឹក​នាំ​មក​ពី​បណ្ដា​លីគ​ធំ​ៗ​នៅ​អឺរ៉ុប ​នា​ប្រទេស​ស្វីស ​ដើម្បី​ពិភាក្សា​ពី​ការ​លើក​ការ​ប្រកួត​ពី​ពាក់​កណ្ដាល​សប្ដាហ៍ ​មក​លេង​នៅ​ចុង​សប្ដាហ៍​វិញ។មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​ការ​ប្រជុំ​នោះ​ដែរ ក៏​មាន​ក្លឹប​មួយ​ចំនួន​ទៀត​នៅ​តាម​បណ្ដា​ក្លឹប​នានា ​មក​ចូល​រួម​ផង​ដែរ។ ​គេ​ដឹង​ថា​មិន​ត្រឹម​តែ​ការ​លើក​ពេល​ប្រកួត​នោះ​ទេ ​ខាង UEFA ​កំពុង​តែ​រៀប​ចំ​ឱ្យ​មាន​ការ​ប្រកួត​លីគ​កម្រិត​ក្រោម​១​ទៀត សម្រាប់​ក្រុម​មួយ​ចំនួន​ដែល​មិន​បាន​លេង​ពាន​ធំ UEFA Champions League ​និង Europa League ​ផង​ដែរ។

និយាយ​ពី​ការ​លើ​ពេល​ប្រកួត​នោះ​ទេ ​គឺ​ខាង UEFA ​កំពុង​ចរចា​ទៅ​លើ​ការ​ផ្សព្វផ្សាយ​នានា ​ជា​ពិសេស​លក់​សិទ្ធិ​ផ្សាយ​ផ្ទាល់​តែ​ម្ដង។ ប្រសិន​បើ​អាច​លើក​ទៅ​ចុង​សប្ដាហ៍​បាន​មែន ​នោះ​សិទ្ធិ​នៃ​ការ​លក់​នឹង​ទទួល​បាន​ថ្លៃ​ជាង​មុន ​ហើយ​ប្រាក់​រង្វាន់​វិញ​ក៏​នឹង​តំឡើង​ឱ្យ​ច្រើន​ជាង​មុន​ផង​ដែរ។ ប្រសិន​បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ការ​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​លើក​ពេល​ប្រកួត​មក​សប្ដាហ៍​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២៤​ខាង​មុខ៕

ប្រភព៖ DailyMail

  • UEFA ​នឹង​ជួប​ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប ​ដើម្បី​និយាយ​ពី​ការ​ប្រកួត​នៅ​ចុង​សប្ដាហ៍​