• Messi ៖ ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​គាំទ្រ​ណា​ល្អ ​ដូច Real Betis ​នេះ​ទេ អរគុណ​ហើយ​

    Lionel Messi ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម FC Barcelona ​ឈ្នះ​ក្រុម Real Betis ​ក្នុង​លទ្ធផល ​៤-១ ​ក្នុង​លីគ​កំពូល​អេស្ប៉ាញ​កាល​ពី​យប់មិញ​នេះ​។រក​បាន​៣​គ្រាប់​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម​ម្ចាស់​ផ្ទះ Real Betis ​ហាក់​ដូចជា​សប្បាយ​រីករាយ​ទៅ​វិញ ​ចំពោះ​ការ​លេង​បាន​យ៉ាង​ល្អ​របស់​ក្រុម​អ្នក​មាន​បុណ្យ​ក៏​ដូចជា Messi ​ផ្ទាល់​តែ​ម្ដង។ ទន្ទឹម​នឹង​ការ​ស្រែក​អបអរ Messi Messi Messi ​ពេញ​កីឡដ្ឋាន​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​សាមី​ខ្លួន​ស្ងើចសរសើរ​ចំពោះ​ទឹក​ចិត្ត​សម្រាប់​អ្នក​គាំទ្រ​នេះ​ខ្លាំង​ណាស់។

    Messi ​បាន​បញ្ជាក់​ថា​នេះ​ជា​អ្វី​ដែល​ខ្លួន​មិន​ធ្លាប់​ទទួល​បាន​ឡើយ​ក្នុង​អាជីព​បាល់ទាត់​នេះ។ រូបគេ​បាន​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ដែល​ស្រែក​លើក​ទឹក​ចិត្ត​ខ្លួន ​និង​សប្បាយ​ចិត្ត​ចំពោះ​ជ័យជម្នះ​នេះ។ ប្រធាន​ក្រុម Barcelona ​រូប​នេះ​បញ្ជាក់​ថា​ក្រុម Betis ​ក៏​ធ្វើ​បាន​ល្អ​ដែរ​ក្នុង​ការ​ប្រកួត​មួយ​នេះ៕

    ប្រភព៖ DailyMail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT