Mane បានចូលរួមចំណែកជាមួយគ្រាប់បាល់ប៉េណាល់ទីរបស់ James Milner ក្នុងការនាំជ័យជម្នះលើ Fulham នៅលទ្ធផល ២-១។ បីពិន្ទុដ៏មានន័យបានរុញឲ្យ Liverpool ឡើងទៅឈរកំពូលតារាង Premier League បណ្តោះអាសន្ន យកឈ្នះពីរពិន្ទុធៀបនឹងក្រុមខ្លាំង Man City។
១១ ប្រកួតចុងក្រោយសម្រាប់ក្លឹប Mane រកបាន ១១ គ្រាប់ ប៉ុន្តែអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺកីឡាករសញ្ជាតិសេណេហ្គាល់រូបនេះបានបំបែកគ្រាប់បាល់ទី ៤០ សម្រាប់ក្លឹបហង្សក្រហម Liverpool។ គ្រាប់បាល់នេះបានរុញឲ្យ Mane ជាប់ឈ្មោះជាកីឡាករអាហ្វ្រិកទីពីរក្នុងលោកដែលអាចស៊ុតបានលើស ៤០ គ្រាប់ឲ្យហង្ស បន្ទាប់ពី Mohamed Salah។
រំឭកថាកន្លងទៅ Mane ក៏ទើបតែជាប់កំណត់ត្រាពិសេសមួយផងដែរកាលពីលេងប៉ះ Aston Villa នាឆ្នាំ ២០១៥ ដោយរូបគេអាចបំបែកបាល់ Hat-Trick ក្នុងថេរវេលាត្រឹម ២ នាទី និង ៥៦ វិនាទី ផ្តួលកំណត់ត្រាចាស់របស់ Robbie Fowler នៅឆ្នាំ ១៩៩៤។ ប្រភព:Sportskeeda