ការប្រកួតគូពិសេសៗជាច្រើនបានបញ្ចប់ទៅកាលពីយប់មិញ ដោយក្នុងនោះមានការភ្ញាក់ផ្អើលមួយបន្ទាប់ពីការបំបែកគ្រាប់បាល់ Hat-Trick ផ្ទួនគ្នា ពីសំណាក់កីឡាករ Lionel Messi និង James Rodriguez។
ក្លឹប Barcelona បានបន្ថែមគម្លាត ១០ ពិន្ទុធៀបនឹងក្រុមលេខ ២ At បន្ទាប់ពីយកឈ្នះលើ Real Betis នៅលទ្ធផល ៤-១។ ក្នុងនោះ Messi បំបែកបាន ៣ គ្រាប់ម្នាក់ឯងនៅនាទី ១៨, ៤៥+២ និង ៨៥ គួបផ្សំមួយគ្រាប់ពី Luis Suarez នៅនាទី ៦៣។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
https://youtu.be/aRUjy_RSw9k
ចំណែកឯក្រុមខ្លាំងអាល្លឺម៉ង់ Bayern Munich ឯណោះវិញ ក៏លេងមិនទុកមុខឲ្យក្លឹប Mainz ដោយយក ៣ ពិន្ទុឈរកំពូលតារាង Bundesliga ស្របពេល James Rodriguez ដែលកំពុងល្ហិចល្ហៀងត្រៀមវិលទៅទ្រនំចាស់ Real Madrid វិញនោះ ទើបតែបំបែកបានគ្រាប់បាល់ Hat-Trick ដូចគ្នា និងចែក ៣ គ្រាប់ទៀតចេញពីកីឡាករ Lewandowski, Coman និង Davies។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
https://www.youtube.com/watch?v=bMSOlUJ8CRk