• Real Madrid ​បង្ហាញ​ចំណាប់​អារម្មណ៍​លើ De Gea ​ជា​ថ្មី

    ក្រោយ​ពី​លោក Zidane ​ត្រលប់​មក​ដឹក​នាំ​ក្រុម​ថ្មី ​នៅ​ពេល​នេះ​ក្រុម Real Madrid ​កំពុង​ចាប់​អារម្មណ៍​ទៅ​លើ​ការ​នាំ​យក David de Gea ​ជា​ថ្មី​ម្ដង​ទៀត។ប៉ុន្មាន​រដូវ​កាល​ហើយ Real Madrid តែងតែ​ចរចា​នាំ​យក De Gea ​ពី​ក្រុម Manchester United ​មក​អេស្ប៉ាញ​ជា​និច្ច ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​មិន​បាន​សម្រេច​ឡើយ។ រដូវ​ក្ដៅ​កន្លង​ទៅ ​ពួកគេ​បាន​ចុះ​កុងត្រា​យក Thibaut Courtois ​ពី​ក្រុម Chelsea ​មក ដើម្បី​ជំនួស​កន្លែង Navas ​ប៉ុន្តែ​លទ្ធផល​ធ្វើ​មិន​បាន​ល្អ​ឡើយ ​ក្រោយ​របូត​គ្រាប់​បាល់​សឹង​គ្រប់​ប្រកួត។

    ក្រោយ Zidane ​មក​វិញ​ជា​លើក​ទី​២​នេះ ​ប្រកួត​ដំបូង​របស់​លោក​យប់មិញ ​បាន​ទម្លាក់ Thibaut Courtois ​ពី​ជម្រើស​១១​នាក់​ដំបូង​ហើយ ​ដោយ​ជំនួស​វិញ​ដោយ​អ្នក​ចាំទី​ជើង​ចាស់ Navas។ ជា​លទ្ធផល​ក្រុម Real Madrid ​បាន​យក​ឈ្នះ Celta Vigo ​២-០ ​មិន​មាន​ធ្លាយ​គ្រាប់​បាល់​ឡើយ។ ទន្ទឹម​គ្នា​នេះ​ដែរ ​ក៏​មាន​ដំណឹង​ថា​លោក Zidane ​ចង់​បាន​អ្នក​ថ្មី​ម្នាក់​ទៀត ​ព្រោះ​លោក​មិន​ទុក​ចិត្ត​លើ Courtois ​ឡើយ។ ម្នាក់​នោះ គឺ​កីឡាករ David de Gea ​របស់​ក្រុម​បិសាច​ក្រហម​ដែល​ក្លឹប​តាម​ទិញ​ច្រើន​រដូវ​កាល​មក​ហើយ៕

    ប្រភព៖ DailyMail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT