Phoe Thaw មកសួរសុខទុក្ខ ចាន់ រតនា ក្រោយផ្តួលឥណ្ឌូនេស៊ីទឹក១នៅផ្ទះរបស់ខ្លួន

វីរបុរសមីយ៉ាន់ម៉ា Phoe “Bushido” Thaw ជាតារាដែលរះត្រដែតឡើងយ៉ាងលឿនបំផុតម្នាក់របស់ ONE Championship ហើយកាលពីថ្ងៃទី៨មីនាកន្លងទៅ គេបានបោះជំហានមួយជំហានទៀតឆ្ពោះទៅភាពល្បីល្បាញ។ Phoe Thaw វ័យ៣៤ឆ្នាំ យកបានជ័យជម្នះលើកទី៧ក្នុងអាជីពគុនចម្រុះរបស់គេនៅពីមុខទស្សនិកជនមីយ៉ាន់ម៉ាដ៏កកកុញ ដោយផ្ដួលកីឡាករឥណ្ឌូនេស៊ី Yohan “The Ice Man” Mulia Legowo ក្នុងទឹកទី១នៅ ONE: REIGN OF VALOR ក្នុងទីក្រុងយ៉ាំងហ្គូន។ ជាមួយបំណងសម្រាកលម្ហែកាយឱ្យស្រឡះមុខស្រឡះមាត់ក្រោយហាត់ត្រៀមយ៉ាងខ្លាំងក្លានៅក្លិប Tiger Muay Thai ក្នុងភាគខាងត្បូងប្រទេសថៃនោះ Phoe Thaw បានជ្រើសរើសការត្រលប់មកកម្ពុជាដើម្បីសួរសុខទុក្ខសម្លាញ់ចាស់និងជាដៃគូហ្វឹកហាត់របស់គេគឺ ចាន់ រតនា។នេះជាលើកទី៤ហើយដែល Phoe Thaw មកលេងព្រះរាជាណាចក្រអច្ឆរិយៈ តែវាជាលើកទី១ដែលគេមិនផ្ដោតលើការហ្វឹកហាត់ពេញលេញ ដែលអនុញ្ញាតឱ្យគេមានពេលដើរឱ្យស្គាល់ភ្នំពេញកាន់តែច្រើននិងរីករាយចំពោះអ្វីដែលភ្នំពេញមាន។

Phoe Thaw ពន្យល់ថា៖ “កម្ពុជាគឺស្រដៀងមីយ៉ាន់ម៉ាណាស់។ អាហារនៅទីនេះមិនខុសគ្នាខ្លាំងពីអាហារនៅស្រុកកំណើតខ្ញុំឡើយ, ទាំងវប្បធម៌និងប្រជាជនគឺប្រហាក់ប្រហែលគ្នា។ ពួកគេបង្ហាញក្ដីស្រលាញ់យ៉ាងច្រើន”។ Phoe Thaw បន្តថា៖ “ពេលខ្ញុំទៅផ្សារទួលទំពូង ខ្ញុំមានអារម្មណ៍ថាដូចគ្នាបេះបិទនឹងផ្សារនៅយ៉ាំងហ្គូន”។ Phoe Thaw ជាមួយអ្នកចាត់ការ Joe Conway ចង់ពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសកម្ពុជាកម្ពុជាឱ្យកាន់តែស៊ីជម្រៅថែមទៀត ខណៈ Phoe Thaw ហៅកម្ពុជាថាជាផ្ទះទី២របស់គេ។តែទោះបី Phoe Thaw មកកម្ពុជាលើកនេះដើម្បីដើរកម្សាន្តក៏ដោយ ប៉ុន្តែគេមិននៅឆ្ងាយពីកន្លែងហ្វឹកហាត់ឡើយ។ ពីរថ្ងៃចុងក្រោយនេះ តារារបស់ ONE Championship ២ដួង គឺ ចាន់ រតនា និង Phoe Thaw បានកាន់ស៊ីបបង្ហាត់សិស្សនៅក្លិបសិល្បៈ ដើម្បីជួយសម្រួចជំនាញគុនចម្រុះដល់អ្នកទៅហាត់នៅទីនោះ។