ក្រោមការដឹកនាំរបស់លោក Zidane ប្រកួតដំបូងនៅយប់មិញ ក្រុម Real Madrid បានយកឈ្នះលើក្រុម Celta Vigo ក្នុងលទ្ធផល ២-០។ក្នុងការប្រកួតនេះ គេសង្កេតឃើញ Zidane បានប្រើប្រាស់កីឡាករចាស់ៗរបស់ខ្លួនមកវិញច្រើន គ្រាដែលពួកគេគ្មានឱកាសបានលេងឡើយក្រោមការដឹកនាំរបស់លោក Solari កន្លងទៅ។ Isco ដែលល្បីថាមានទំនាស់នឹងលោក Solari ហើយនិងមិនបានលេងរហូតក្រោមការដឹកនាំរបស់លោកនោះ ពេលនេះត្រូវបានលោក Zidane ដាក់ជម្រើស១១នាក់ដំបូងតែម្ដង ខណៈដែល Marcelo Navas និង Bale ក៏បានត្រលប់មកចូលក្រុមវិញដែរ។
ជាលទ្ធផលនៃការប្រកួតដំបូងរបស់លោក Zidane ក្នុងការត្រលប់មកដឹកនាំលើកទី២ គឺទទួលបានជ័យជម្នះ ដោយឈ្នះក្រុម Celta Vigo ក្នុងលទ្ធផល ២-០។ ដោយ២គ្រាប់នោះធ្វើបានដោយ Isco ១គ្រាប់ និង Bale ១គ្រាប់។ អ្នករកគ្រាប់បាល់ទាំងពីរនាក់នេះ សុទ្ធតែជាកីឡាករមិនសូវបានលេងឡើយ ក្រោមការដឹកនាំរបស់អ្នកចាត់ការចាស់ Solari៕
ប្រភព៖ DailyMail