Spur ​ត​កុងត្រា​ឱ្យ Kane ​៦​ឆ្នាំ​ទៀត ​ជាមួយ​ប្រាក់​ឈ្នួល​គុណ​នឹង​២

Harry Kane ​បាន​យល់​ព្រម​ត​កុងត្រា​ជាមួយ​ក្លឹប Spurs ​៦​ឆ្នាំ​ទៀត ​ក្រោយ​ពី​ទទួល​បាន​ប្រាក់​ឈ្នួល​គុណ​នឹង​២ ​ក្នុង​កុងត្រា​ថ្មី​នោះ។

​ក្រោយ​ពី​ប្រកាស​ត​កុងត្រា​ដល់​លោក  Mauricio Pochettino ​អ្នក​ចាត់ការ​ឱ្យ​ដឹក​នាំ​៥​ឆ្នាំ​ទៀត ​ពេល​នេះ​ក្រុម Spurs ​បាន​ប្រកាស​ទៀត​ថា​ពួកគេ​បាន​បន្ដ​កុងត្រា​ដល់ Kane ​៦​ឆ្នាំ​ទៅ​មុខ​ទៀត​ហើយ។ ដោយ​កុងត្រា​ថ្មី​នេះ ​មាន​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​៩០​លាន​ផោន​ឯ​ណោះ បូក​ជាមួយ​ប្រាក់​ឈ្នួល​គុណ​នឹង​២ ​អាច​បាន​ដល់​២​សែន​ផោន​ក្នុង​១​សប្ដាហ៍។

ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​និយាយ​ក្រោយ​ត​កុងត្រា​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ​ការ​ត​កុងត្រា​នេះ។ ខ្ញុំ​កំពុង​មើល​ទៅ​អនាគត ​មើល​ទៅ​កីឡដ្ឋាន​ថ្មី​របស់​យើង។ យើង​នឹង​ព្យាយាម​បន្ដ​ទៀត ដើម្បី​សម្រេច​គោល​បំណង​ថ្ងៃ​អនាគត”។ Kane ​ក្រៅ​ពី​បាន​ប្រាក់​ឈ្នួល​ច្រើន​ហើយ រូបគេ​នៅ​មាន bonus ​ថែម​ទៀត ​ទៅ​លើ​ការ​ប្រកួត​ណា​ដែល​រូបគេ​អាច​រក​គ្រាប់​បាល់​បាន ​និង​ជួយ​ក្រុម​ទទួល​ជ័យជម្នះ៕ប្រភព៖ DailyMail

  • Spur ​ត​កុងត្រា​ឱ្យ Kane ​៦​ឆ្នាំ​ទៀត ​ជាមួយ​ប្រាក់​ឈ្នួល​គុណ​នឹង​២