លោក Cannavaro អតីតខ្សែការពារជួយអ៊ីតាលីលើកពាន World Cup 2006 បានតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិចិនហើយ។
លោក Lippi ដែលបានចុះចេញពីតំណែង ក្រោយដឹកនាំក្រុមនេះធ្លាក់ពីពាន Asian Cup ត្រឹមវគ្គ៨ក្រុមចុងក្រោយនោះ ត្រូវបានក្លឹបហៅមកធ្វើជាអ្នកប្រឹក្សាយោបល់វិញ។ ហើយតំណែងគ្រូបង្វឹកបានធ្លាក់ទៅលើលោក Cannavaro ដែលមានបទពិសោធច្រើននៅលីគចិនស្រាប់។ បុរសវ័យ៤៥ឆ្នាំ ធ្លាប់ដឹកនាំក្រុមនៅលីគកំពូលចិនដូចជា Guangzhou Evergrande និង Tianjin Quanjian ជាដើម ហើយការដឹកនាំក្រុមជម្រើសជាតិនេះគឺជាលើកដំបូងហើយសម្រាប់លោក។
Cannavaro កាលពីនៅជាកីឡាករ លោកធ្លាប់លេងឱ្យក្រុមធំៗជាច្រើន ដូចជា Napoli , Inter Milan , Juventus និង Real Madrid ជាដើម។ អ្វីដែលពិសេសសម្រាប់លោកនោះ គឺបានជួយក្រុមអ៊ីតាលីលើកពាន World Cup នៅឆ្នាំ ២០០៦៕ប្រភព៖ Bbc