Pep៖ ​ការងារ​ខ្ញុំ​នៅ Man City ​បើ​មិន​ឈ្នះ Champions League ​ទេ ​ចាត់​ទុក​ថា​បរាជ័យ​ហើយ​

លោក Pep Guardiola ​បញ្ជាក់​ថា​ការងារ​របស់​លោក​នៅ​ក្រុម Manchester City ​នឹង​ចាត់​ថា​បរាជ័យ ​ប្រសិន​បើ​មិន​អាច​នាំ​ក្រុម​នេះ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League បាន​ទេ​នោះ។

ក្រុម Man City ​បាន​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ហើយ​នឹង​ប៉ះ​ក្រុម Spurs ​នៅ​វគ្គ​នេះ​ផង​ដែរ ដើម្បី ប្រជែង​កៅអី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ការ​ប្រកួត​នៅ​រដូវ​កាល​នេះ ​លោក Pep ​មិន​រំពឹង​ថា​នឹង​បាន​ឈ្នះ​ពាន​អ្វី​ទេ ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត​លោក​រំពឹង​ថា​នឹង​សម្រេច​ការងារ​នេះ​បាន។ ការ​បញ្ជាក់​យ៉ាង​ដូច្នេះ ​គឺ​ដោយសារ​តែ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​គិត​ថា​លោក​ត្រូវ​តែ​ឈ្នះ UCL ​ឱ្យ​បាន​ទើប​សម្រេច​ថា​នឹង​ជោគជ័យ​ក្នុង​អាជីព។

សាមី​ខ្លួន​លោក Pep ​ក៏​ដឹង​រឿង​ខាង​លើ​នេះ​ដែរ។ ​លោក​បាន​បញ្ជាក់​ថា​៖ អ្នក​គាំទ្រ​តែង​ចង់​ឃើញ Man City ​លើក​ពាន UCL ​ជាង​គេ ​ព្រោះ​ជា​ប្រវត្តិ​មួយ​ប្រសិន​បើ​អាច​ធ្វើ​បាន។ នៅ Bayern Munich ​ខ្ញុំ​មិន​អាច​ឈ្នះ​វា​បាន ​ហើយ​វា​ក៏​ជា​ការ​ដឹក​នាំ​មិន​ល្អ​របស់​ខ្ញុំ​ដែរ។ ​ដូច្នេះ​ហើយ​នៅ Man City ​បើ​ខ្ញុំ​ធ្វើ​មិន​បាន ​ក៏​ចាត់​ទុក​ថា​មិន​ជោគជ័យ​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT