Solskjaer ​សប្បាយ​ចិត្ត ដែល Man Utd ​ប៉ះ Barcelona ​នៅ UCL ​

អ្នក​ចាត់ការ​បណ្ដោះអាសន្ន Solskjaer ​បញ្ជាក់​ថា​ខ្លួន​សប្បាយ​ចិត្ត​ដែល​ក្រុម Man Utd ​បាន​ចាប់​ឆ្នោត​ប៉ះ Barcelona ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ UEFA Champions League ។

បន្ទាប់​ពី​ការ​ចាប់​ឆ្នោត​ម្សិលមិញ​នេះ ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​គឺ​ក្រុម Juventus ​ប៉ះ Ajax ​ក្រុម Man City ​ប៉ះ Spurs ​ក្រុម Liverpool ​ប៉ះ Porto ​និង​ក្រុម Man Utd ​ប៉ះ Barcelona ​។ គេ​សង្កេត​ឃើញ​ថា​ក្រុម​ដែល​ស្វិតស្វាញ​ជាង​គេ​ក្នុង​ការ​ចាប់​ឆ្នោត ​និង​គេ​ចាប់​អារម្មណ៍​ខ្លាំង​នោះ គឺ​បិសាច​ក្រហម​ប៉ះ​ក្រុម​អ្នក​មាន​បុណ្យ​នេះ​ឯង។

លោក Solskjaer ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​រឿង​ក្រុម​របស់​ខ្លួន​ប៉ះ​ក្រុម​ខ្លាំង​នេះ​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត ​ហើយ​អ្នក​គាំទ្រ​ក៏​ចង់​ឃើញ​ការ​ប្រកួត​មួយ​នេះ​ដែរ។ ​យើង​នឹង​ទៅ​លេង​នៅ Camp Nou ​ម្ដង​ទៀត ​ជាមួយ​ស្នាម​ញញឹម​ដែល​ក្រុម Man Utd ​ធ្លាប់​ធ្វើ​កន្លង​មក។ ពួកគេ​ជា​ក្រុម​ខ្លាំង ​ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​យើង​បាន​ប៉ះ​ក្រុម​ខ្លាំង ​ដើម្បី​បង្ហាញ​ថា​យើង​ក៏​អាច​លេង​ជាមួយ​ពួកគេ​បាន​ដែរ”។

នៅ​ជើង​ទី​១ ​រវាង​ក្រុម​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០​ខែ​មេសា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​នៅ​ទឹក​ដី Old Trafford ​មុន​ធ្វើ​ដំណើរ​ទៅ​លេង​ជើង​ទី​២​នៅ​អេស្ប៉ាញ​វិញ​នៅ​ថ្ងៃ​ទី​១៦​ខែ​មេសា​ឆ្នាំ​២០១៩​៕​ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT