ភ្នំពេញក្រោន នឹងប្រើប្រាស់ឯកសណ្ឋានពិសេសថ្ងៃបើកឆាកលីគកំពូលកម្ពុជា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងសម្រេចប្រើប្រាស់ឈុតសម្លៀកបំពាក់ថ្មីមួយដែលជាឈុតពិសេស (Special Edition) ដើម្បីអបអរសាទរខួបគម្រប់ ១០ឆ្នាំនៃការប្រើប្រាស់ឈ្មោះ ភ្នំពេញក្រោន ក្នុងជំនួបតទល់ បឹងកេត នាថ្ងៃស្អែកនេះ ប្រចាំលីគកំពូលកម្ពុជារដូវកាល២០១៩។

ចំពោះការប្រកួត The Cambodian Classic Match ស្អែកនេះរវាងក្រុមភ្នំពេញក្រោន និងក្រុមបឹងកេត យើង

ឈុតពិសេសថ្មីនេះនឹងត្រូវប្រើប្រាស់សម្រាប់តែការប្រកួតណាដែលសំខាន់ៗរបស់ក្រុមសម្រាប់រដូវកាលថ្មីនេះ ហើយដើម្បីជាការតបស្នងចំពោះការរង់ចាំយ៉ាងអន្ទះសារបស់អ្នកគាំទ្រនោះ ក្លឹបនឹងសម្រេចប្រើប្រាស់ឈុតនេះក្នុងការប្រកួតស្អែកនេះតែម្តង ដូច្នេះសូមគោរពអញ្ជើញអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនទាំងអស់ចូលរួមទស្សនាការប្រកួត The Cambodian Classic Match នៅកីឡដ្ឋាន RSN នាវេលាម៉ោង៦ល្ងាច ឲ្យបានច្រើនកុះករទាំងអស់គ្នា ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT