វ៉ា សុថន៖ ការប្រកួតដំបូងទល់បឹងកេប្រៀបដូចដណ្តើមយក៦ពិន្ទុ

ការប្រកួត The Cambodian Classic Match រវាងក្រុមភ្នំពេញក្រោន និងក្រុមបឹងកេតនឹងធ្វើឡើងនៅកីឡដ្ឋាន RSN នាថ្ងៃសៅរ៍ស្អែកនេះ សម្រាប់ការប្រកួតសប្តាហ៍ទីមួយនៃលីគកំពូលម្ពុជា ។

ខ្សែបម្រើកណ្តាល វ៉ា សុថន ចាត់ទុកថាការប្រកួតនេះគឺជាការប្រកួតដណ្តើមយក៦ពិន្ទុ មិនមែនយកត្រឹមតែ៣ពិន្ទុនោះទេ ព្រោះវាជាការប្រកួតមួយដែលមានភាពតានតឹងខ្លាំង ហើយវាក៏ជាការប្រកួតដំបូងផងដែរ ។

សុថនបាននិយាយដូច្នេះថា៖ « វាជារឿងល្អ និងលំបាករបស់ក្រុមយើងផងដែរ ព្រោះវាគឺជាការប្រកួតដំបូងរបស់យើង យើងទាំងអស់គ្នា ទាំងកីឡាករ ក្រុមបុគ្គលិក និងអ្នកគាំទ្រពិតជាចង់ឃើញការប្រកួតនេះណាស់ ប៉ុន្តែពួកយើងក៏មានសំពាធបន្តិចបន្តួចដែរ » ។

កីឡាករខ្មែរបារាំងបានបន្តទៀតថា៖ « ការប្រកួតជាមួយក្រុមបឹងកេតគឺវាមិនងាយស្រួលប៉ុន្មានទេ ព្រោះពួកគេជាក្រុមដែលខ្លាំងមួយនៅក្នុងលីគ ។ នៅលើទីលានគឺវាដូចជាសង្គ្រាមមួយ ដែលយើងត្រូវតែប្រកួតប្រជែងឲ្យបានខ្លាំងក្លា ដើម្បីបង្ហាញថាពួកយើងជាក្រុមមួយដែលខ្លាំង ហើយគឺដើម្បីឈ្នះ » ។ ក្រុមរបស់ពួកយើងគឺរួចរាល់ហើយ យើងបានរៀបចំពីរបីសប្តាហ៍ហើយដើម្បីធ្វើការជាក្រុមឲ្យបានប្រសើរឡើង ខ្ញុំមិនអាចទាយបានទេថាក្រុមមួយណាដែលអាចឈ្នះការប្រកួតនេះ » ។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT