តោខៀវ Chelsea បានឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Europa League ហើយ បន្ទាប់ពីយកឈ្នះលើក្រុម Dynamo Kyiv នៅជើងទី២ ក្នុងលទ្ធផល ៥-០ សរុបទាំងពីរជើង ៨-០។
ត្បិតតែធ្វើបានយ៉ាងល្អបែបនេះក្ដី ប៉ុន្តែលោក Sarri អ្នកចាត់ការក្រុម Chelsea មើលឃើញថាកូនក្រុមនៅមានចំណុចច្រើនទៀតត្រូវពង្រឹងបន្ដ។ ខណៈដែលក្រុមទាំងអស់ឡើងមកនេះ លោកមិនចង់ជួប Napoli ឡើយ ព្រោះជាក្រុមដែលលោកដឹកនាំមុនមកកាន់ Chelsea នេះ។
បុរសសញ្ជាតិអ៊ីតាលីបានបន្ដទៀតថា៖ “អ្នករាល់គ្នាបានដឹងហើយថាខ្ញុំនិងក្លឹប Napoli មានទំនាក់ទំនងយ៉ាងណា។ ខ្ញុំពេញចិត្តនឹងជួបពួកគេនៅវគ្គផ្ដាច់ព្រ័ត្រ ពីព្រោះខ្ញុំក៏សប្បាយចិត្តដែរ ពេលបានឃើញពួកគេនៅវគ្គផ្ដាច់ព្រ័ត្រ។ សម្រាប់ខ្ញុំ ការទៅលេងនៅទឹកដី Napoli គឺមិនមែនជារឿងងាយស្រួលឡើយ”៕ប្រភព៖ Dailymail