កាំភ្លើងធំ Arsenal ពិតជាធ្វើបានល្អ អាចវាយបកយកឈ្នះក្រុម Rennes បាន ៣-០ វិញនៅជើងទី២ Europa League ដើម្បីមានឱកាសឡើងវគ្គបន្ដ បើទោះជាជើងទី១ ចាញ់ ៣-១ ក៏ដោយ។
៣គ្រាប់ជួយកាំភ្លើងធំឡើងវគ្គបន្ដនេះ ធ្វើបានសម្រេចដោយ Aubameyang ២គ្រាប់នាទី ៥និង៧២ និង Niles ១គ្រាប់ដែរនៅ១៥។ Rennes ដែលសង្ឃឹមច្រើន ក្រោយឈ្នះជើងទី១ ក្នុងលទ្ធផល ៣-១ ហើយនោះ នៅយប់មិញពួកគេមិនអាចធ្វើអ្វីក្រុមកាំភ្លើងធំបានឡើយ បើទោះជាព្យាយាមខ្លាំងយ៉ាងណាក៏ដោយ។
គេសង្កេតឃើញខ្សែប្រយុទ្ធ Aubameyang នៅយប់មិញ បានពាក់មុខខ្លារខិន Wakanda ក្រោយពីរកគ្រាប់បាល់ទី២បាន។ ការពាក់មុខនេះ ត្រូវបានសាមីខ្លួនបញ្ជាក់ថានេះជាអត្តចរិតរបស់ខ្លួន ហើយរូបគេក៏ធ្លាប់ពាក់ច្រើនលើកមកហើយតាំងពីនៅ Dortmund ឯណោះ៕ប្រភព៖ Dailymail