Bernardo Silva មិនចង់ឃើញក្រុម Manchester City ចាប់គូប៉ះក្រុម Juventus ឡើយ នៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ព្រោះតែ Cristiano Ronaldo ។
Ronaldo ដែលស៊ុតបាន៣គ្រាប់ម្នាក់ឯង ជួយក្រុម Juventus ឈ្នះ Atletico Madrid ៣-០ មានឱកាសឡើងទៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League នោះ កំពុងតែធ្វើឱ្យក្រុមដទៃទៀតដែលបានឡើងដល់វគ្គនេះដែរ បារម្ភហើយ។ ជាក់ស្ដែង Silva កីឡាកររបស់ Man City បានចេញមុខមុនគេថា ខ្លួនមិនទាន់ចង់ជួប Juventus នៅវគ្គ៨ក្រុមចុងក្រោយនេះទេ។
មូលហេតុដែលកីឡាករទើបតកុងត្រានៅ Man City ដល់ឆ្នាំ ២០២៥ មិនចង់ជួប Ronaldo គឺដោយសារតែរូបគេជាមិត្តរួមក្រុមនៅជម្រើសជាតិព័រទុយហ្គាល់ជាមួយគ្នា។ រូបគេដឹងថា Ronaldo ជាកីឡាករយ៉ាងមិច ហើយការតាំងចិត្តរបស់គេក៏ខ្លាំងជាងកីឡាករដទៃដែរ ជាពិសេសការប្រកួតសំខាន់ៗតែម្ដង។ Silva បានបន្ថែមថា៖ “គ្មានការសង្ស័យអ្វីទៀតទេ អ្វីដែល Ronaldo បានធ្វើ១៥ឆ្នាំមកនេះ បានបញ្ជាក់ច្បាស់ថារូបគេជាកីឡាករល្អជាងគេនៅលើលោកនេះហើយ”៕ប្រភព៖ Theguardian

Monaco’s Portuguese midfielder Bernardo Silva speaks during a press conference in Monaco on March 14, 2017, on the eve of their UEFA Champions League football match against Manchester City. / AFP PHOTO / VALERY HACHE (Photo credit should read VALERY HACHE/AFP/Getty Images)