Messi ​សរសើរ Ronaldo ​លេង​ល្អ​មែន ​ស៊ុត​៣​គ្រាប់ ទម្លាក់ AT Madrid ​បាន​

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​និយាយ​សរសើរ​ដល់​កីឡាករ Cristiano Ronaldo ​ថា​ពិត​ជា​លេង​ល្អ​មែនទែន ​ជួយ​ក្រុម Juventus ​ឈ្នះ AT Madrid ​៣-០ ​ជើង​ទី​២ ​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ UEFA Champions League ​បាន​។

Messi ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​យប់មិញ ​ជួយ​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​យក​ឈ្នះ​លើ​ក្រុម Lyon ​បាន ៥-១ ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ដ។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ដែរ ​កីឡាករ​ឆ្នើម​របស់ Barca ​ក៏​បាន​និយាយ​សរសើរ​ដល់​ក្រុម Juventus ​និង Ronaldo ​ដែល​អាច​ទម្លាក់​ក្រុម AT Madrid ​បាន ​នៅ​ជើង​ទី​២ ​ដោយ​៣​គ្រាប់​នោះ​ធ្វើ​បាន​ដោយ Ronaldo ​ទាំង​អស់។

ការ​លេង​បាន​យ៉ាង​ល្អ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ Messi ​និយាយ​ដូច្នេះ​ទៀត​ថា​៖ “អ្វី​ដែល​កើត​ឡើង​ចំពោះ Juventus ​និង Ronaldo ​ពិត​ជា​ពិសេស​ណាស់។ ខ្ញុំ​គិត​ថា AT Madrid ខ្លាំង​ជាង ប៉ុន្តែ​ជាក់​ស្ដែង Juventus ​លើ​ពួកគេ​ទៅ​ទៀត។ Ronaldo ​មាន​យប់​ដ៏​ពិសេស​មួយ ជាមួយ​គ្រាប់​បាល់​៣​គ្រាប់​ម្នាក់​ឯង”។

ព្រឹត្តិការណ៍ UEFA Champions League ​រក​ឃើញ​ក្រុម​ទាំង​៨​ឡើង​​វគ្គ​បន្ដ​ហើយ ​ដោយ​ក្រុម​ទាំង​អស់​នោះ​រួម​មាន Liverpoo, Barcelona, Ajax, Juventus, Porto, Tottenham Hotspur, Manchester City និង​ Manchester United។ គេ​សង្កេត​ឃើញ​ថា​ក្រុម​មក​ពី​អង់គ្លេស ​មាន​ដល់​៤​ក្រុម​ឯ​ណោះ ឡើង​ដល់​វគ្គ​នេះ ​ដូច្នេះ​ពួកគេ​នឹង​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​មិន​ខាន។ នៅ​វគ្គ​នេះ ​ក្រុម​មក​ពី​ប្រទេស​តែ​មួយ ក៏​អាច​ជួប​គ្នា​បាន​ដែរ៕ប្រភព៖ Dailymail

  • Messi ​សរសើរ Ronaldo ​លេង​ល្អ​មែន ​ស៊ុត​៣​គ្រាប់ ទម្លាក់ AT Madrid ​បាន​