ក្រុមយក្ស Bayern Munich បានបរាជ័យក្រោមថ្វីជើង Liverpool ៣-១ ក្នុងការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។
បរាជ័យក្នុងដីខ្លួនឯងនេះ បានធ្វើឱ្យខ្សែប្រយុទ្ធ Robert Lewandowski បានដាក់បន្ទុកទៅលើយុទ្ធសាស្ត្រដឹកនាំក្រុមរបស់លោក Kovac ដែលលេងការពារខ្លាំងពេក មិនហ៊ានប្រថុយដើម្បីស្វែងរកគ្រាប់បាល់។ ការបញ្ជាក់ដូច្នេះមកពីគេសង្កេតឃើញថាឱកាសរបស់ក្រុម Bayern Munich ដែលជាម្ចាស់ផ្ទះបែរជាមានតិចខ្លាំង បើប្រៀបទៅក្រុមភ្ញៀវ Liverpool ។
ខ្សែប្រយុទ្ធធ្លាប់ធ្វើការជាមួយលោក Klopp កាលនៅ Dortmund បាននិយាយថា៖ “ច្បាស់ណាស់នេះជាការប្រកួតតឹងតែងមួយ ប៉ុន្តែយើងលេងការពារច្រើនពេកហើយទាំងពីរជើងនេះ។ យើងមិនបានព្យាយាមបង្កើតឱកាសឡើយ ទាំងលើកមុននិងលើកនេះ។ យើងគ្មានសម្ពាធទេ យើងនៅផ្ទះ ហើយវាជាការប្រកួតមួយដែលយើងមានប្រៀប ប៉ុន្តែបែរជាឱ្យ Liverpool យកឈ្នះវិញ។ យើងលេងមិនប្រថុយ មិនបង្កើតឱកាស ខ្ញុំមិនដឹងថាហេតុអ្វីទេ”៕ប្រភព៖ Dailymail