លោក Roman Abramovich បានប្រកាសថាមិនលក់ក្លឹប Chelsea ឱ្យទៅសេដ្ឋីណាឡើយ បើទោះជាឱ្យតម្លៃខ្ពស់យ៉ាងណាក្ដី។
បន្ទាប់ពីលោក Roman មានបញ្ហា VISA មិនអាចចូលអង់គ្លេសបាន មានសេដ្ឋីជាច្រើនបានទាក់ទងសុំទិញក្លឹប Chelsea ពីលោក។ ដោយក្នុងនោះលោក Jim Ratcliffe មហាសេដ្ឋីម្នាក់នៅអង់គ្លេស បានដាក់តម្លៃទិញដល់១ពាន់លានផោនឯណោះ។ ត្បិតតែតម្លៃខ្ពស់យ៉ាងនេះក្ដី ប៉ុន្តែលោក Roman បានច្រានចោលសំណើនេះ ហើយប្រាប់ទៅលោក Jim វិញថា Chelsea មិនមែនសម្រាប់លក់ឡើយ។
លោក Jim ជាសេដ្ឋីល្បីឈ្មោះនៅអង់គ្លេស លោកមានទ្រព្យសម្បត្តិ២១ពាន់លានផោន ច្រើនជាងលោក Roman ដែលមានត្រឹមតែ១១, ៧ពាន់លានផោនប៉ុណ្ណោះ។ មួយវិញទៀតលោក Jim មានក្រុមហ៊ុនធំៗជាច្រើន ដោយភាគហ៊ុនរបស់លោកមានតម្លៃ៤៥ពាន់លានផោន និងមានបុគ្គលិកច្រើនជាង ១៨ ៥០០នាក់ ក្នុង២២ប្រទេសទូទាំងពិភពលោក។ កាលពីប៉ុន្មានខែមុន បុរសរូបនេះបានទិញក្លឹប FC Lausanne-Sport នៅស្វីស១ហើយ ប៉ុន្តែមិនបង្ហាញតម្លៃឡើយ។
បើនិយាយពីលោក Roman វិញ បានទិញក្លឹប Chelsea នៅឆ្នាំ២០០៣ គ្រានោះតម្លៃត្រឹមតែ១៤០លានផោនប៉ុណ្ណោះ។ ទិញបានភ្លាម សេដ្ឋីរុស្ស៊ីរូបនេះ បានចំណាយប្រាក់ជាច្រើនលានផោនទៀត ដើម្បីអភិវឌ្ឍន៍ក្លឹបឱ្យល្បីឈ្មោះដូចបច្ចុប្បន្ននេះ៕ប្រភព៖ DailyMail