គ្រូ Bayern ​៖ យើង​មិន​អាច​ស្មើ ​គឺ​ត្រូវ​តែ​ឈ្នះ​ដាច់​ខាត​យប់​នេះ​

លោក Niko Kovac ​អ្នក​ចាត់ការ​ក្រុម Bayern Munich ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​សម្រាប់​ប្រកួត​នៅ​រាត្រី​នេះ ​មិន​អាច​ស្មើ​បាន​ឡើយ។

ក្រុម Bayern Munich ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Liverpool ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​ក្នុង​ជើង​ទី​២ ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​ទាំងពីរ​បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​គ្នា ០-០ ​ប៉ុណ្ណោះ។ លទ្ធផល​នេះ​ហើយ បាន​ធ្វើ​ឱ្យ​លោក Kovac ​គ្រូ Bayern ​បញ្ជាក់​ថា​ប្រកួត​នេះ​មិន​អាច​ស្មើ​​ទៀត​បាន​ឡើយ។

អ្នក​ចាត់ការ​វ័យ​ក្មេង​ដែល​ទើប​ដឹក​នាំ Bayern ​ឡើង​មក​លេខ​១​ក្នុង​តារាង Bundesliga ​វិញ​នេះ ​បាន​និយាយ​ថា​ពិភព​លោក​ទាំង​មូល​នឹង​មើល​ការ​ប្រកួត​នេះ។ ប្រសិន​បើ Bayern ​ចង់​ឡើង​ទៅ​វគ្គ​បន្ដ ត្រូវ​តែ​ឈ្នះ ​មិន​អាច ០-០ ​ទៀត​ទេ។ អ្នក​គាំទ្រ​នឹង​បង្កើត​រឿង​ក៏​អស្ចារ្យ​នៅ​ការ​ប្រកួត​នេះ។

ដោយ​ឡែក​សម្រាប់​ក្រុម Liverpool ​វិញ​លោក Klopp ​បាន​បញ្ជាក់​ដែរ​ថា​ក្រុម​របស់​លោក​នឹង​ត្រូវ​លេង​ការពារ​ឱ្យ​បាន​ល្អ​បំផុត ព្រោះ Bayern ​លេង​ក្នុង​ដី​ពិត​ជា​ប្រយុទ្ធ​ខ្លាំង​ណាស់។ ទន្ទឹម​នឹង​ការពារ​នេះ​ដែរ Liverpool ​ត្រូវ​ចាប់​ឱកាស​ឱ្យ​បាន​នៅ​ពេល​មាន​បាល់​វាយ​បក ដើម្បី​ស្វែង​រក​គ្រាប់​បាល់។

សម្រាប់​ការ​ប្រកួត​នេះ Bayern Munich ​នឹង​អវត្តមាន​កីឡាករ​​ដូចជា Kimmich , Müller , Robben ​និង Tolisso ។ ចំណែក​ឯ​ខាង Liverpool ​វិញ​អវត្តមាន Keita , Oxlade-Chamberlain ​និង​ Gomez ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT