លោក Niko Kovac អ្នកចាត់ការក្រុម Bayern Munich បានបញ្ជាក់ថាក្រុមរបស់លោកត្រូវការឈ្នះដាច់ខាតសម្រាប់ប្រកួតនៅរាត្រីនេះ មិនអាចស្មើបានឡើយ។
ក្រុម Bayern Munich នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Liverpool នៅម៉ោង៣រំលងអាធ្រាត្រក្នុងជើងទី២ ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។ កាលពីជើងទី១កន្លងទៅ ក្រុមទាំងពីរបានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ០-០ ប៉ុណ្ណោះ។ លទ្ធផលនេះហើយ បានធ្វើឱ្យលោក Kovac គ្រូ Bayern បញ្ជាក់ថាប្រកួតនេះមិនអាចស្មើទៀតបានឡើយ។
អ្នកចាត់ការវ័យក្មេងដែលទើបដឹកនាំ Bayern ឡើងមកលេខ១ក្នុងតារាង Bundesliga វិញនេះ បាននិយាយថាពិភពលោកទាំងមូលនឹងមើលការប្រកួតនេះ។ ប្រសិនបើ Bayern ចង់ឡើងទៅវគ្គបន្ដ ត្រូវតែឈ្នះ មិនអាច ០-០ ទៀតទេ។ អ្នកគាំទ្រនឹងបង្កើតរឿងក៏អស្ចារ្យនៅការប្រកួតនេះ។
ដោយឡែកសម្រាប់ក្រុម Liverpool វិញលោក Klopp បានបញ្ជាក់ដែរថាក្រុមរបស់លោកនឹងត្រូវលេងការពារឱ្យបានល្អបំផុត ព្រោះ Bayern លេងក្នុងដីពិតជាប្រយុទ្ធខ្លាំងណាស់។ ទន្ទឹមនឹងការពារនេះដែរ Liverpool ត្រូវចាប់ឱកាសឱ្យបាននៅពេលមានបាល់វាយបក ដើម្បីស្វែងរកគ្រាប់បាល់។
សម្រាប់ការប្រកួតនេះ Bayern Munich នឹងអវត្តមានកីឡាករដូចជា Kimmich , Müller , Robben និង Tolisso ។ ចំណែកឯខាង Liverpool វិញអវត្តមាន Keita , Oxlade-Chamberlain និង Gomez ៕ប្រភព៖ Dailymail