Griezmann៖ Juventus ​គេ​ល្អ​ទាំង​ព្រម ​សម​នឹង​ឈ្នះ​ការ​ប្រកួត​នេះ​ហើយ​

Antoine Griezmann ​ខ្សែ​ប្រយុទ្ធ​ក្រុម Atletico Madrid ​មើល​ឃើញ​ថា​ក្រុម Juventus ​ល្អ​ទាំង​ព្រម​តែ​ម្ដង​ក្នុង​ការ​ប្រកួត​យប់មិញ ​ទើប​បាន​ជា​ពួកគេ​យក​ឈ្នះ​បាន​ដល់ ៣-០។

Griezmann ​ជា​កីឡាករ​រង​ការ​ឈឺ​ចាប់​ច្រើន​លើក​មក​ហើយ ក្រោម​ថ្វី​ជើង​របស់ Ronaldo ​នេះ​ឯង​។ ខណៈ​ដែល​យប់​នេះ​នេះ​ដែរ ​កីឡាករ​បារាំង​រូប​នេះ​បាន​និយាយ​ថា​៖ “យើង​មិន​បាន​លេង​ដូច​អ្វី​ដែល​យើង​ចង់​បាន​ទេ ​វា​ជា​រាត្រី​ក៏​អាក្រក់​មួយ ​ហើយ​យើង​បាន​បង្កើត​ភាព​ងាយ​ស្រួល​ដល់ Juventus ។ ខ្ញុំ​ជា​អ្នក​និយាយ​ខ្លួន​ឯង​ថា ​ខ្ញុំ​លេង​មិន​ល្អ​សោះ​យប់មិញ ​ហើយ Juventus ​វិញ ​គេ​មាន​កីឡាករ​ល្អ ​លេង​ល្អ​គ្រប់​តំបន់​ទាំង​អស់”។

Atletico Madrid ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​នេះ​នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ ​ក៏​ដោយសារ​តែ​វត្តមាន​របស់ Ronaldo ​ផង​ដែរ ​ដោយ​កាល​នោះ​កីឡាករ​ព័រទុយហ្គាល់​ក៏​ជា​អ្នក​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ដូច​ប្រកួត​យប់មិញ។ និយាយ​ទៅ ​ការ​ប្រកួត​ដែល​​មាន​ភាព​តាន់តឹង ​ភាគ​ច្រើន​វត្តមាន​របស់ Ronaldo ​តែងតែ​ជួយ​ក្រុម​បាន​ជា​និច្ច ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។

បុរស​វ័យ​៣៤​ឆ្នាំ​បាន​និយាយ​ដែរ​ថា Juventus ​ទិញ​ខ្លួន​មក​ពី Real Madrid ​ក្នុង​តម្លៃ​១០០​លាន​ផោន ​គឺ​ដើម្បី​បង្កើត​រឿង​ដ៏​អស្ចារ្យ​នេះ​ឯង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT