Ronaldo ​៖ Juventus ​ទិញ​ខ្ញុំ​១០០​លាន​ផោន គឺ​ដើម្បី​ធ្វើ​រឿង​រំភើប​ៗ​បែប​នេះ​

Ronaldo ​បាន​ក្លាយ​ជា​វីរបុរស​ជួយ​ក្រុម Juventus ​ឡើង​វគ្គ​៨​ក្រុម Champions League ​ក្រោយ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ​ទម្លាក់ Atletico Madrid ​បាន​នៅ​ជើង​ទី​២ សរុប​ទាំង​ពីរ​ជើង ​ឈ្នះ ​៣-២។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​នោះ​ទៅ ​អតីត​កីឡាករ Real Madrid ​ខាង​លើ​បាន​និយាយ​ដូច្នេះ​ថា​៖ “វា​ជា​យប់​ពិសេស​ណាស់​មិន​មែន​សម្រាប់​តែ​ខ្ញុំ​ទេ ប៉ុន្តែ​សម្រាប់​ក្រុម​ទាំង​មូល។ ​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ Champions League ​ហើយ​យើង​ធ្វើ​វា​បាន​ហើយ។ ការ​សម្រេច​របស់​ខ្ញុំ ​គឺ​ជា​អ្វី​ដែល Juventus ​ចង់​បាន ​និង​ហ៊ាន​ខ្ញុំ​មក។ ពួកគេ​ចង់​បាន​រាត្រី​ដូច្នេះ”។

ទាក់ទង​នឹង​ពាន​រង្វាន់​នេះ​វិញ ​កីឡាករ​វ័យ​៣៤​ឆ្នាំ​មិន​ទាន់​ហ៊ាន​និយាយ​ថា​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​ទេ ត្បិត​អី​ក្រុម​ដទៃ​ទៀត​ក៏​ខ្លាំង​ដែរ។ Ronaldo ​គ្រាន់​តែ​បញ្ជាក់​ថា​នឹង​ធ្វើ​តាម​ជំហាន ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ដបន្ទាប់។ ​Hat-trick ​យប់មិញ គឺ​ជា​ធ្វើ​បាន​លើក​ទី​៨​ហើយ​របស់ Ronaldo ​នៅ UCL ​ហើយ​វា​ក៏​ស្មើ​នឹង​កំណត់ត្រា​របស់ Lionel Messi ​ផង​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT