ស៊ុត​បាន​៣​គ្រាប់​យប់មិញ Ronaldo ​ប្រើ​ក្បាច់​អបអរ​ឌឺ Simeone ​វិញ​ម៉ាអេម

Cristiano Ronaldo ​ស៊ុត​បាន​៣​គ្រាប់​ម្នាក់​ឯង ជួយ Juventus ​ទម្លាក់​ក្រុម Atletico Madrid ​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ការ​ប្រកួត UEFA Champions League ​បើ​ទោះ​ជា​ជើង​ទី​១ ​បាន​ចាញ់​ដល់ ២-០​ក៏​ដោយ។

បរាជ័យ​ជើង​ទី​១ ​ក្នុង​លទ្ធផល ២-០ ​បាន​ធ្វើ​ឱ្យ​ក្រុម Juventus ​សឹង​តែ​គ្មាន​សង្ឃឹម​ក្នុង​ការ​វាយ​បក​ឈ្នះ​ក្រុម AT Madrid ​វិញ​ទេ ​ព្រោះ​ថា​ក្រុម​មួយ​នេះ​ល្បី​ពូកែ​លេង​ការពារ​ខ្លាំង​ណាស់។ ប៉ុន្តែ​ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​មក​ដល់ ​សេះ​បង្កង់​ដែល​មាន Ronaldo ​លេង​នៅ​តំបន់​ប្រយុទ្ធ​នោះ បាន​សម្រុក​ស៊ុត​រហូត​បាន​៣​គ្រាប់​វិញ ​យក​ឈ្នះ​ឡើង​ទៅ​វគ្គ​បាន​សម្រេច។ ​ការ​ស៊ុត​បាន Hat-trick ​របស់ Ronaldo ​នេះ​ដែរ ​ធ្វើ​ឱ្យ​កក្រើក​ពិភព​លោក​តែ​ម្ដង​នៅ​ថ្ងៃ​នេះ។

យ៉ាងណាមិញ ​Ronaldo ​យប់មិញ ​គេ​ឃើញ​ថា​បាន​បង្ហាញ​ក្បាច់​អបអរ​ឌឺ​ដង​ដល់​លោក Simeone ​អ្នក​ចាត់ការ​ក្រុម AT Madrid ​វិញ​ផង​ដែរ។ ​រំលឹក​ទៅ​ក្រោយ​វិញ បន្តិច​នៅ​ជើង​ទី​១​កន្លង​ទៅ ពេល​ក្រុម AT Madrid ​ឈ្នះ​បាន ២-០ ​អ្នក​ចាត់ការ​របស់​ពួកគេ​បាន​អបអរ​ក្បាច់​យក​ដៃ​ក្ដោប​ប្រដាល់​ភេទ​ខ្លួន​ឯង។ ហើយ​យប់មិញ​នេះ ​Ronaldo ​ក៏​បាន​អបអរ​ក្បាច់​នោះ​វិញ​ដែរ ​ដើម្បី​ជា​ការ​សង​សឹក​វិញ។ នេះ​ជា​ការ​រក​បាន Hat-trick ​៨​ដង​នៅ Champions League ​របស់ Ronaldo ​និង​ជា​កំណត់ត្រា​ស្មើ​ជាមួយ Messi ​ផង​ដែរ៕ប្រភព៖ Dailymail

  • ស៊ុត​បាន​៣​គ្រាប់​យប់មិញ Ronaldo ​ប្រើ​ក្បាច់​អបអរ​ឌឺ Simeone ​វិញ​ម៉ាអេម