ក្រុម Manchester City បង្ហាញសាច់ដុំរបស់ខ្លួនខ្លាំងមែនទែនក្នុងការប្រកួត Champions League ដោយយប់មិញនេះបានយកឈ្នះក្រុម Schalke ដល់ទៅ ៧-០ ឯណោះនៅជើងទី២។
៧គ្រាប់ដែលធ្វើឱ្យកក្រើកយប់មិញនេះ ធ្វើបានដោយ Aguero ២គ្រាប់នៅនាទី ៣៥, ៣៩ និង Sane នៅនាទី ៤៣ និងកីឡាករ៤រូបទៀតរកបានម្នាក់១គ្រាប់ Sterling, Silva, Foden និង Jesus។ ជ័យជម្នះនេះដែរ ត្រូវបានលោក Pep បញ្ជាក់ថាជាការប្រឹងប្រែងខ្លាំងបំផុតរបស់ក្រុម ដើម្បីឈានឡើង១កម្រិតទៀតក្នុងពានរង្វាន់ធំបំផុតនៅអឺរ៉ុបនេះ។
Man City បានក្លាយជាក្រុមទី៣ហើយ ដែលបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពី Man Utd និង Spurs ។ នៅរាត្រីនេះក្រុមអង់គ្លេសមួយទៀតគឺ Liverpool នឹងត្រូវតតាំងជាមួយក្រុមយក្សអាល្លឺម៉ង់ Bayern Munich ដើម្បីប្រជែងកៅអីឡើងវគ្គ៨ក្រុមចុងក្រោយ៕ប្រភព៖ Dailymail